សន្ដិសុខសង្គម

ភ្លើងទៀនបណ្តាលឱ្យ​កុដិលោក​មួយខ្នងនិងសម្ភារឆេះអស់គ្មានសល់

កំពង់ធំ៖អគ្គិភ័យបង្កពីការអុចទៀនហើយរលំបណ្តាលឱ្យឆេះកុដិលោកមួយខ្នងជាមួយសម្ភារមួយចំនួនអស់គ្មានសល់ ។ហេតុការណ៍នេះបានកើតឡើងនៅ​វត្ត​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមករា។

ប្រជាពលរដ្ឋបានឱ្យដឹងថា មូលហេតុ​កើត​មាន​អគ្គិភ័យ​ខាងលើ​នេះបណ្តាល​មក​ពី​អុច​ទៀនចោល។ក្រោយមកទៀននោះបាន​រលំឆេះ​សក្ការបូជា​ក៏រាលដាល​ឆេះ​កុដិ​មួយខ្នងសង់​ពី​ឈើ ប្រក់ក្បឿងទំហំ​៤​ម៉ែត្រគុណ​៨​ម៉ែត្រជាមួយសម្ភារ​មួយ​ចំនួនខូចខាតអស់ទាំងស្រុង។

ពេលភ្លើងកំពុងឆេះ កម្លាំង​​នគរបាល​ខេត្តកំពង់ធំបាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿងបាញ់​ទឹក​អស់​៣​រថយន្តភ្លើងបាន​រលត់នៅ​ថ្ងៃ​​ដដែល​ ហើយមិន​បណ្ដាល​ឱ្យ​ប៉ះពាល់ដល់អ្នកជិតខាងនិង​គ្រោះថ្នាក់ដល់មនុស្សទេ៕ដោយ៖វិចិត្រ