សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៨នាក់ប្រើកាំបិតប៉័ងតោកាប់សិស្សរបួស២នាក់ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវចាប់ជនសង្ស័យបាន៨នាក់ចំណោម​១២នាក់ ដែលប្រើកំបិតប៉័ងតោកាប់សិស្ស២នាក់ឱ្យរងរបួសធ្ងន់និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញខណ្ឌឫស្សីកែវកាលពីថ្ងៃទី២៩ ខែមករា បានស្រាវជ្រាវ​ចាប់ជនសង្ស័យបាន៨នាក់ចំណោម១២នាក់ពាក់ព័ន្ធប្រើកាំបិតប៉័ងតោកាប់សិស្ស២នាក់ឱ្យរបួសធ្ងន់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីពេលកន្លងទៅ។

ជនសង្ស័យ៨នាក់ដែលចាប់ខ្លួន-ឈ្មោះសុខ ជា-ឈ្មោះតុងម៉េងលី-ឈ្មោះម៉ៅហឿន មិថុនា-ឈ្មោះ ហុក សុធារិទ្ធ-ឈ្មោះហួត ចាន់តារាពេជ្រ-ឈ្មោះ យ៉េត រ៉ាវី-ឈ្មោះសុគន្ធ បញ្ញា-និងឈ្មោះទឹម បញ្ញា។ពូកគេមានអាយុពី១៤ដល់១៦ឆ្នាំនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ដកហូតវត្ថុតាងរួមមាន -កាំបិតបុ័ងតោ២ និងម៉ូតូ២ គ្រឿង។

ចំណែកជនរងគ្រោះ២នាក់ឈ្មោះគ្រីណាសាការ អាយុ១៦ឆ្នាំខ្មែរអ៊ិស្លាមជាសិស្សស្នាក់នៅ​សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវរងរបួសធ្ងន់។ឈ្មោះរី ណារុន អាយុ១៥ឆ្នាំជាសិស្សស្នាក់នៅភូមិសង្កាត់ជាមួយគ្នារបួសធ្ងន់៕ដោយ៖វិចិត្រ