កណ្ដាល៖អ្នកភូមិបានជីកដំឡូងជ្រូកយកស្ងោរហូប ស្រាប់តែមានអាការមិនស្រួល បាននាំទៅមន្ទីរពេទ្យ ស្រ្តីម្នាក់បានស្លាប់ ចំណែក៣នាក់ទៀតមានអាការធ្ងន់ធ្ងរស្ថិតក្នុងការសង្គ្រោះបន្ទាន់។ករណីនេះ បានកើតឡើងនៅភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៣០ ខែមករា។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ លឹម ផល អាយុ៣៧ឆ្នាំ។ចំណែក៣នាក់មាន អាការធ្ងន់ធ្ងរនោះឈ្មោះ លឹម ឡាង អាយុ៦១ឆ្នាំ ត្រូវជាម្តាយ, ឈ្មោះ រិន ឡយ ភេទប្រុស អាយុ៧ឆ្នាំ ជាកូននិងឈ្មោះ រិន ស្រីលីន អាយុ១១ឆ្នាំ ជាកូន ស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។
មុនកើតហេតុ ឈ្មោះ លឹម ផល បានទៅជីកដំឡូងជ្រូកនៅវាលស្រែយកមកស្ងោរហូបក្នុងគ្រួសារ។ក្រោយពីហូបរួចមានអាការមិនស្រួល ក៏នាំគ្នាទៅមន្ទីរពេទ្យក្នុងឃុំភ្នំបាត។តែដោយសារអាការ មិនបានធូរស្បើយ ទើបទៅមន្ទីរពេទ្យភ្នំពេញ។លុះថ្ងៃទី៣០ ខែមករា ឈ្មោះ លឹម ផល បានស្លាប់ នៅក្នុងមន្ទីរពេទ្យភ្នំពេញ។ចំណែកម្តាយនិងកូន៣នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕ដោយ៖វិចិត្រ