សេដ្ឋកិច្ច

កម្ពុជា​ទទួល​ចំណូល​បាន ៩០០​លាន​ដុល្លារ​អាមេរិក ពី​ការនាំចេញ​កង់ នៅ​ឆ្នាំ​២០២២

ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២២ កម្ពុជា​ទទួល​ចំណូល​បាន ៩០០​លាន​ដុល្លារ​អាមេរិកពី​ការនាំចេញ​កង់​។​ចំនួន​នេះកើនឡើង​ចំនួន៤៣%បើ​ប្រៀប ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២១ ចំនួន​ប្រមាណ ៦៣១​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រសួងពាណិជ្ជកម្ម​។​

​ទីផ្សារ​គោលដៅ​ដែល​កម្ពុជា​នាំចេញ​កង់​រួមមាន សហរដ្ឋអាមេរិក​, អាល្លឺម៉ង់​,ចក្រភព​អង់គ្លេស​, ជប៉ុន​, ចិន​, អាស៊ាន​,ប៊ែ​ល​ហ្ស៊ិ​ក​,ហុល្ល ង់ ​, អូទ្រីស​,ស៊ុយអែត​, ដា​ណឺ​ម៉ាក​, អូស្ត្រាលី​, សាធារណរដ្ឋ​ឆែក​,អ៊ីតាលី​, កូ​ឡុំ​ប៊ី​, សាធារណរដ្ឋ​កូរ៉េ​, អេ​ស្ប៉ា​ញ​,ស្លូ​វេ​នីនិង​កាណាដា​ជាដើម​​។​

​កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំង ៥​លើ​ពិភពលោក ដែល​នាំចេញ​កង់​បាន​ច្រើនជាងគេ បន្ទាប់ពី​ចិន ហុល្លង់ អាល្លឺម៉ង់​។​

ប្រទេស​ចិន (​រួមទាំង​កោះ​តៃវ៉ាន់​) ចាប់យក​ចំណែក​ទីផ្សារ​ប្រមាណ ៥១​ភាគរយ ដែលមាន​ជាង ៦​ពាន់​លាន​ដុល្លារ​, ប្រទេស​ហូ​ឡង់ យក​បាន​ចំណែក​ទីផ្សារ​ជិត ៨​ភាគរយ មាន​ទឹកប្រាក់​ជា ៩៧០​លាន​ដុល្លារ​, អា​ល្លឺ​មង់ យកបាន​ចំណែក ៦​ភាគរយ មាន​ទឹកប្រាក់ ៧៧០​លាន​ដុល្លារ ខណៈ​កម្ពុជា យកបាន​ចំណែក​ទីផ្សារ ៥​ភាគរយ ទឹកប្រាក់​នាំចេញ ជាង​៦៣០​លាន​ដុល្លារ ហើយ​ក្រៅពីនេះ មាន​ប្រទេស​ផលិត​កង់​ផ្សេងៗ​ទៀត ដូចជា ព័រទុយហ្កាល់ អ៊ី​តា​លី ឥណ្ឌូ​ណេ​ស៉ី ប៊ែ​ល​ហ្ស៉ិ​ក អេ​ស្ប៉ា​ន​ជាដើម​៕​ដោយៈសិរីមតី