កីឡា

Liverpool កាន់តែយ៉ាប់យ៉ឺនមែនទែនហើយ ក្រោយធ្លាក់ចេញពី FA Cup នៅជុំទី៤

ដោយ៖ Rith Kongkea

ក្រុមហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ FA Cup ​ក្រោយចាញ់ Brighton ដោយលទ្ធផល ២ទល់១ កាលពីថ្ងៃអាទិត្យកន្លងទៅ ។

Liverpool បាននាំមុខមុនតាមរយៈកីឡាករ Harvey Elliot នៅនាទី ៣០ ខណៈ Brighton វាយបកបាន២គ្រាប់មកវិញដោយកីឡាករ Lewis Dunk​ នៅនាទីទី ៣៩ ហើយកីឡាករអាស៊ីកំពុងឡើង​ជើង Mitoma រកបានគ្រាប់បាល់ទី២នៅចុងម៉ោង ពោលគឺនៅនាទី៩០+៥ ជួយឲ្យម្ចាស់ផ្ទះឡើងទៅ​វគ្គ១៦ក្រុមបន្តទៀត ។

ក្រុមរបស់លោក Jurgen Klopp ធ្លាក់ចុះទម្រង់លេងខ្លាំងនៅរដូវកាលនេះ ក្រោយជ្រុះចេញពីពានរង្វាន់​ក្នុងស្រុកទាំង២ រួមមាន Carabao Cup និង FA Cup ហើយកំពុងស្ថិតនៅលេខ៩ នៃក្របខ័ណ្ឌ Premier League ដោយបានឈ្នះតែ៨ប្រកួតប៉ុណ្ណោះក្នុងចំណោម១៩ប្រកួតកន្លងទៅ៕