កីឡា

អ៊ុយក្រែនស្នើសុំបារាំងកុំឲ្យអត្តពលិករុស្ស៊ី មានសិទ្ធិក្នុងកីឡាអូឡាំពិករដូវក្តៅ២០២៤

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានស្នើទៅកាន់សមភាគីបារាំងកុំឲ្យផ្តល់សិទ្ធិដល់​អត្តពលិករុស្ស៊ីបានចូលរួមប្រកួតក្នុងកីឡាអូឡាំពិករដូវក្តៅ២០២៤ ឲ្យសោះ ពីព្រោះរុស្ស៊ីជា​ភេរវករឈ្លានពានប្រទេសគេ។

យោងតាមវីដេអូពេលល្ងាចថ្ងៃអាទិត្យរបស់លោក Zelenskyy បានឲ្យដឹងថា “ការប៉ុនប៉ងរបស់​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការធ្វើឱ្យអត្តពលិករុស្ស៊ីត្រឡប់មកចូលរួមប្រកួត និងចូលរួមក្នុងកីឡាអូឡាំពិក គឺស្មើនឹងពិភពលោកទទួលស្គាល់ទង្វើភេរវកម្មរបស់រុស្ស៊ី រាប់ចាប់តាំងពីនៅKherson , Kharkiv , Bakhmut និង Avdiivka ។ លោកស្គីថា “ថ្ងៃ​នេះ ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅ​លោក​ប្រធានាធិបតី Macron អំពី​បញ្ហា​នេះ​បន្ទាប់​ពី​ការ​សន្ទនា​របស់​យើង​នៅ​ថ្ងៃ​ទី ២៤ ខែ​មករា។ នៅពេលដែលយើងរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស យើងត្រូវតែប្រាកដថា ប្រទេស រុស្ស៊ីនឹងមិនអាចប្រើប្រាស់ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ ឬព្រឹត្តិការណ៍កីឡាអន្តរជាតិណាមួយផ្សេងទៀតបានដើម្បីលើកកម្ពស់ការឈ្លានពាន ឬភាពវឹកវររបស់រដ្ឋរបស់ខ្លួនឡើយ”។ “នៅក្នុងពាក់កណ្តាលទីមួយនៃសតវត្សទី ២០ កំហុសជាច្រើនត្រូវបានធ្វើឡើងនៅក្នុងទ្វីបអឺរ៉ុប ដែលនាំឱ្យមានសោកនាដកម្មដ៏គួរឱ្យរន្ធត់ កំហុសទាំងនោះក៏រួមមានទាក់ទងនឹងកីឡាអូឡាំពិក”។

យ៉ាងណាក៏ដោយ គេមិនទាន់បានទទួលការឆ្លើយតបផ្លូវការពីសំណាក់រដ្ឋាភិបាលបារាំងនៅឡើយទេ កីឡាអូឡាំពិករដូវក្តៅ២០២៤ នឹងប្រារព្ធឡើងនៅទីក្រុងប៉ារីស៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា