កីឡា

សារិកាព្រៃ Newcastle ទិញបានខ្សែបម្រើវ័យក្មេងម្នាក់ពី Everton

ដោយ៖ Rith Kongkea

ផ្លូវការ ! ក្លិបអ្នកមានជាន់ថ្មី សារិកាព្រៃ Newcastle បានចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Anthony Gordon ពី Everton ក្នុងតម្លៃ ៤៥លានផោន បានធ្វើឲ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតទី២របស់ក្លិប ។

ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Gordon នឹងក្លាយជាកីឡាករដំបូងឲ្យ Newcastle នៅខែមករានេះ ហើយរូបគេអាចនឹងមានវត្តមាននៅពេលប៉ះ Wast ham នៅថ្ងៃសៅរ៍ ។

Anthony Gordon ធ្លាប់បង្ហាញខ្លួនឲ្យ Everton បាន៦៥ប្រកួត ហើយរកបាន ៧គ្រាប់ឲ្យក្លិបផងដែរ ។​

គួរបញ្ជាក់ផងដែរថា សារិកាព្រៃ Newcastle united កំពុងឡើងជើងខ្លាំងគួរសម ដោយពួកគេកំពុងឈរនៅតំណែង Top 4 (លេខ៣) ក្នុងក្របខ័ណ្ឌ Premier League នៃលីគកំពូលរបស់អង់គ្លេស៕