អន្តរជាតិ

ហ្សេឡិនស្គីជំរុញឲ្យទាហានបង្កើនល្បឿន តាមដែលអាចធ្វើទៅបាន

ហ្សេឡិនស្គី ជំរុញឲ្យទាហានអ៊ុយក្រែនបង្កើនល្បឿនតាមដែលអាចធ្វើទៅបាន ដោយថារុស្ស៊ីកំពុង​អូសបន្លាយពេលវេលាសង្រ្គាមកាន់តែយូរ។

យោងតាមកាសែតប្រាវដា លោកស្គីថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាពីកម្លាំងរបស់យើង​លើសពីសមត្ថភាពវាយលុករបស់អ្នកកាន់កាប់។ ហើយវាមានសារសំខាន់ខ្លាំងណាស់ក្នុងការ​ថែរក្សាសក្ដានុពលនៃការគាំទ្រផ្នែកការពារពីដៃគូរបស់យើង។ ល្បឿននៃការផ្គត់ផ្គង់នឹងក្លាយជា​កត្តាសំខាន់មួយនៅក្នុងសង្រ្គាមនេះ។ ដោយបន្តកត់សម្គាល់ថា រុស្ស៊ី​ចង់យកឈ្នះដោយការអូសបន្លាយ​សង្រ្គាម ធ្វើឲ្យទ័ពអ៊ុយក្រែនអស់កម្លាំងសន្សឹមៗ។ “ដូច្នេះ​យើង​ត្រូវ​ប្រើ​ពេល​វេលា​ជា​អាវុធ​របស់​យើង។ យើងត្រូវតែបង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿនការផ្គត់ផ្គង់ និងការបើកជម្រើសអាវុធចាំបាច់ថ្មីៗ​សម្រាប់ទាហានអ៊ុយក្រែននាពេលឥឡូវនេះ”។

បន្ទាប់ពីបានជួបប្រជុំជាមួយអគ្គមេបញ្ជាការកំពូល លោក Zelenskyy បានកត់សម្គាល់ថា ស្ថានភាពនៅជួរមុខគឺ “តឹងតែងណាស់”។ “តំបន់Bakhmut, Vuhledar និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ Donetsk កំពុងស្ថិតនៅក្រោមការវាយប្រហាររបស់រុស្ស៊ី។ មានការព្យាយាមឥតឈប់ឈរដើម្បី​ទម្លុះតំបន់ការពាររបស់យើង។ សត្រូវមិនខ្វល់នឹងការស្លាប់ប្រជាជនស៊ីវិលនោះទេ ពោលគឺបន្ត​បាញ់ផ្លោងយ៉ាងសន្ធាប់”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា