សន្ដិសុខសង្គម

រើសគ្រាប់យកដំលេងបណ្តាលឱ្យផ្ទុះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

កំពង់ធំ៖បុរសម្នាក់បានរើសគ្រាប់បែកបន្សល់ពីសម័យសង្គ្រាម យកមកដំលេងក្នុងផ្ទះ​បណ្តាលឱ្យ​ផ្ទុះស្លាប់​នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំកា លពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

លោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះនឿន វិត អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានរើសគ្រាប់បែកបន្សល់ពីសម័យ​សង្គ្រាយកមកដំលេងក្នុងផ្ទះបណ្ដាលឱ្យផ្ទុះស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ដោយ៖វិចិត្រ