សន្ដិសុខសង្គម

កំពុងតាមចាប់តៃកុងរថយន្តបើកបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់

ស្ទឹងត្រែង៖កម្លាំងនគរបាលកំពុងស្វែងរកចាប់អ្នកបើកបររថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅមុខមន្ទីរអប់រំយុវជននិងកីឡា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះគឺរថយន្តម៉ាកធុនត្រា ផ្លាកលេខភ្នំពេញ2BP3378 បើកពីជើងទៅត្បូង។មកដល់មុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក ក្រុងស្ទឹងត្រែង ក៏បានបុកជាមួយម៉ូតូម៉ាកអ៊ិចសិនធ័រ គ្មានផ្លាកលេខពេញទំហឹងបណ្ដាលឱ្យ​អ្នកបើកម៉ូតូស្លាប់មួយរំពេច។

ជនរងគ្រោះដែលស្លាប់ឈ្មោះថែវ វុធ អាយុ២៣ឆ្នាំ នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ចំណែករថយន្តក្រោយបង្កហេតុតៃកុងបានបើករត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចបានតាមរកឃើញ​រថយន្តនោះ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយ។

ផ្នែកនគរបាលជំនាញក៏បានយករថយន្តនិងម៉ូតូទៅទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហើយតាមចាប់តៃកុងយកមកចាត់ការតាមនីតិវិធី៕ដោយ:សុខុម