អន្តរជាតិ

អង្គការណាសាបានប្រាប់ឲ្យដឹងថាអាចម៍ផ្កាយនឹងមកកៀកផែនដី

ដោយ៖សហការី

បើយោងតាមអង្គការណាសាបានឲ្យដឹងថាអាចម៍ផ្កាយមួយនឹងហោះពីភាគខាងត្បូងនៃទ្វីបអាម៉េរិកខាងត្បូងនៅថ្ងៃព្រហស្បតិ៍ក្នុងទិសដៅមួយដ៏ជិតបំផុតដែលមិនធ្លាប់មាន។

អាចម៍ផ្កាយនេះត្រូវបានគេស្គាល់ថាជា “២០២៣ BU” អាចម៍ផ្កាយនេះត្រូវបានគេប៉ាន់ប្រមាណថាមានប្រវែងចន្លោះពី ១១.៥ ទៅ ២៨ ហ្វីត ដែលជាទំហំររថយន្តភីកអាប់ធុនតូច ឬធំដូចរថយន្តប៊ើសរបស់សាលា។

អាចម៍ផ្កាយ ២០២៣ BU កំពុងបណ្តែតខ្លួននៅលើគន្លងដែលមានចម្ងាយ ២,២០០ ម៉ាយពីលើភពផែនដី។ អាចម៍ផ្កាយនេះគោចរនៅក្នុងគន្លងក្រោមការតាមដាននៃផ្កាយរណប geosynchronous ហើយគោចរជុំវិញផែនដីក្នុងអត្រាល្បឿនដូចគ្នាទៅនឹងការវិលរបស់ភពផែនដី។

បើយោងតាមអង្គការ NASA អាចម៍ផ្កាយនេះមិនបង្កឲ្យមានគ្រោះថ្នាក់មកបុកផែនដីយើងទេ នៅពេលដែលវាបណ្តែតខ្លួនមកនៅថ្ងៃព្រហស្បតិ៍។

អាចម៍ផ្កាយនេះត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ដោយតារាវិទូស្ម័គ្រចិត្ត Gennadiy Borisov នៅទីក្រុង Nauchnyi គ្រីមៀ។

បើយោងតាមការសង្កេតបន្ថែមដែលត្រូវបានបង្ហោះដោយគេហទំព័រស្តីអំពីវត្ថុដែលនៅជិតផែនដី ហើយបន្ទាប់មក ត្រូវបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌល Minor Planet ។

បន្ទាប់មក ទិន្នន័យនេះត្រូវបានគេធ្វើការវិភាគដោយប្រព័ន្ធវាយតម្លៃលើផលប៉ះពាល់ Scout របស់អង្គការ NASA ដែលបានគណនាថា គន្លងគោចររបស់អាចម៍ផ្កាយ អាចនឹងខុសគ្នាបន្តិច។

លោក Davide Farnocchia វិស្វកររុករកនៅ JPL ដែលបង្កើត Scout បាននិយាយថា ” Scout គណនាបានយ៉ាងឆាប់រហ័សបំផុតលើផលប៉ះពាល់របស់អាចម៍ផ្កាយ ២០២៣ BU បើទោះបីជាមានការសង្កេតបានតិចតួចក៏ដោយ ក៏គេនៅតែអាចទស្សន៍ទាយបានថាអាចម៍ផ្កាយនេះនឹងខិតមកកាន់តែជិតនឹងភពផែនដីយើង” ។ .

លោកបានបន្ថែមថា “តាមពិតវាំជាវត្ថុធាតុមួយដែលនៅជិតផែនដីហើយវាមិនធ្លាប់មាននៅក្នុងកំណត់ត្រាពីមុនមក” ។

ដោយសារតែអាចម៍ផ្កាយ ២០២៣ BU នឹងហោះមកជិតផែនដី ដូច្នេះគន្លងរបស់វានឹងត្រូវបានផ្លាស់ប្តូរដោយសារទំនាញផែនដី។

គន្លងរបស់អាចម៍ផ្កាយគោចរនៅជុំវិញព្រះអាទិត្យគឺដំបូងមានរាងជារង្វង់ ហើយត្រូវប្រើពេលប្រហែល ៣៥៩ ថ្ងៃដើម្បីបញ្ចប់គោចរ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការខិតមកជិតគ្នាជាមួយផែនដីកាលពីថ្ងៃព្រហស្បតិ៍ គន្លងរបស់អាចម៍ផ្កាយនឹងរីកធំ ហើយត្រូវប្រើពេលប្រហែល ៤២៥ ថ្ងៃដើម្បីបញ្ចប់គោចរ។

អាចម៍ផ្កាយ ២០២៣ BU ត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងត្បូងនៃទ្វីបអាម៉េរិកខាងត្បូងនៅថ្ងៃព្រហស្បតិ៍នៅវេលាម៉ោងប្រហែល ៧:២៩ យប់៕

ប្រភព ញូវយ៉កប៉ុស្តិ៍