អន្តរជាតិ

ខ្ទឹមបារាំងដែលជាអាហាដ៏ពេញនិយមនៅហ្វីលីពីនគឺកំពុងមានតម្លៃខ្ពស់កប់ពពក

ដោយ៖សហការី

ស្លាកសញ្ញានៅតាមភោជនីយដ្ឋានបង្ហាញថា “មិនមានខ្ទឹមបារាំងបន្ថែមទៀតទេ មានន័យថានៅតាមភោជនីយដ្ឋាននីមួយៗកំពុងតែប្រឈមនឹងកង្វះខាតខ្ទឹមបារាំង ដូចដែលអ្នកបានឃើញសញ្ញានេះនៅគ្រប់ទីកន្លែង” ។

បើយោងតាមស្ថិតិជាផ្លូវការ តម្លៃខ្ទឹមបារាំងបានហក់ឡើងរហូតដល់ ៧០០ ប៉េសូ ស្មើនឹង ($១២.៨០ ឬ £១០.៤០) ក្នុងមួយគីឡូក្រាមកាលពីខែមុន។

វាថ្លៃជាងតម្លៃសាច់ ហើយវាថ្លៃលើសប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

Rizalda Maunes ដែលមានហាងភីហ្សានៅកណ្តាលទីក្រុង Cebu និយាយថា ទោះបីជាតម្លៃខ្ទឹមបារាំងបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏ខ្ទឹមបារាំងនៅតែជាអាហាដ៏ប្រណីតសម្រាប់ប្រើប្រាស់ជាអាហារច្រើនប្រភេទ។

អ្នកស្រី Maunes បានប្រាប់ BBC ថា “គាត់ធ្លាប់ទិញខ្ទឹមបារាំងចាប់ពី ៣ ទៅ ៤ គីឡូក្រាមក្នុងមួយថ្ងៃតែឥឡូវនេះគាត់ទិញតែកន្លះគីឡូទេ ហើយនេះគឺជាលទ្ធភាពដែលគាត់អាចទិញបាន”។

អ្នកស្រីបន្ថែមថា “អតិថិជនរបស់គាត់យល់ច្បាស់ ព្រោះថាខ្ទឹមបារាំងមិនគ្រាន់តែជារតម្រូវការនៅតាមភោជនីយដ្ឋាននោះទេ… នៅតាមគ្រួសារនិមួយៗក៏មានការលំបាកដែរ ដោយសារថាម្ហូបអាហារជាច្រើនត្រូវការប្រើខ្ទឹមបារាំង”។

  • ការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាម៉េរិកជាការបង្ហាញផ្លូវសម្រាប់ពិភពលោកឬ?
  • ‘សមិទ្ធផលដែលទទួលបានមិនមានតម្លៃឬ?’

គ្រឿងផ្សំដ៏សំខាន់នៅក្នុងម្ហូបហ្វីលីពីនបានក្លាយជានិមិត្តសញ្ញាមួយធ្វើឲ្យមានការកើនឡើងនូវថ្លៃចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ។

គឺកើតឡើងនៅចំពេលដែលមានអតិផរណាកើនឡើងលើតម្លៃផ្សេងៗគ្រប់យ៉ាងដោយរាប់ពីម្ហូបអាហាររហូតដល់ប្រេងឥន្ធនៈហើយវាបានឈានដល់កម្រិតកំពូលមួយជាថ្មីទៀតនៅក្នុងរយៈពេល ១៤ ឆ្នាំសម្រាប់ប្រទេសត្រូពិចមួយនេះកាលពីខែមុន។

លោក ប្រធាន Ferdinand Marcos Jr ដែលជាលេខាធិការកសិកម្មបានហៅការឡើងថ្លៃម្ហូបអាហារថាជា “ស្ថានភាពដ៏អាសន្នមួយ”  កាលពីដើមខែនេះ ក្នុងគោលបំណងលើកកំពស់ការផ្គត់ផ្គង់ លោក Marcos បានសម្រេចឲ្យធ្វើការនាំចូលខ្ទឹមបារាំងក្រហម និងលឿង ។

អ្នកជំនាញបានថ្លែងឲ្យដឹងថា ការបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ចហ្វីលីពីនកំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនឡើង ក្នុងខណៈដែលអាកាសធាតុដ៏អាក្រក់ធ្លាក់មកដល់ធ្វើឲ្យប៉ះពាល់ដល់ការផលិតម្ហូបអាហារ រួមទាំងខ្ទឹមបារាំងផងដែរ។

សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ ING Bank លោក Nicholas Mapa មានថ្លែងថា ” នាយកដ្ឋានកសិកម្មបានព្យាករណ៍ពីកង្វះខាតដំណាំជាប្រភេទ មើម នៅក្នុង ខែសីហា។ ប៉ុន្មានខែក្រោយមក ប្រទេសហ្វីលីពីនត្រូវបានវាយប្រហារដោយព្យុះដ៏ខ្លាំងក្លាចំនួនពីរជាហេតុបណ្តាលឱ្យមានការខូចខាតផលដំណាំយ៉ាងច្រើន” ។

លោក Mapa បាននិយាយថា “គេក៏បានឃើញនូវកំណើននៃតម្រូវការផងដែរ ចំពេលដែលសេដ្ឋកិច្ចកំពុងហក់ឡើងវិញ” ។

  • ការរាលដាលនៃផលប៉ះពាល់

ការឡើងថ្លៃទំនិញបានវាយលុកដល់តូបអ្នកលក់អាហារតាមដងផ្លូវក្នុងទីក្រុងសេប៊ូ ដែលជាកន្លែងពេញនិយមរបស់អ្នកស្រុក និងភ្ញៀវទេសចរ។

បន្លែបំពង សាច់ និងអាហារសមុទ្រ ជាធម្មតាត្រូវបានផ្សំជាមួយខ្ទឹមបារាំង និងទឹកជ្រលក់ទឹកខ្មេះ។

Alex Chua បានកាត់បន្ថយខ្ទឹមបារាំងនៅតូបរបស់គាត់បាននិយាយថា “ខ្ទឹមបារាំងគឺជាមុខម្ហូបមួយដ៏ចំបងនៃអាហារបស់យើង លោកបានបន្ថែមថា “យើងអរគុណដែលរដ្ឋាភិបាលកំពុងអនុវត្តវិធានការដើម្បីបញ្ឈប់ការឡើងថ្លៃ យើងសង្ឃឹមថាពួកគេបន្តអនុវត្តវិធានការបែបនេះដើម្បីធ្វើឲ្យតម្លៃធ្លាក់ចុះបន្ថែមទៀត ” ។

ខ្ទឹមបារាំងត្រូវបានគេស្វែងរកយ៉ាងខ្លាំងហើយបន្ទាប់ពីនោះ April Lyka Biorrey បានសម្រេចយកភួងដំណាំសម្រាប់ពិធីមង្គលការរបស់នាងនៅទីក្រុង Iloilo ។

អ្នកស្រី Biorrey បានប្រាប់កាសែតក្នុងស្រុកមួយថា “ខ្ញុំបានសួរកូនកំលោះរបស់ខ្ញុំថាតើយើងអាចប្រើខ្ទឹមបារាំងជំនួសផ្កាបានទេ ព្រោះបន្ទាប់ពីពិធីមង្គលការ ផ្កានឹងរុះរោយអស់ ហើយត្រូវបោះវាចោល”។

“ដូច្នេះហេតុអ្វីមិនយកខ្ទឹមបារាំងវិញ? វាមានប្រយោជន៍គឺវានៅតែអាចប្រើប្រាស់បានបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍” ។

អ្នកខ្លះទៀតជួបបញ្ហាក្នុងការរត់ពន្ធខ្ទឹមបារាំងចូលក្នុងប្រទេស។

កាលពីដើមខែនេះ សមាជិកនាវិកចំនួន ១០ នាក់មកពីក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ត្រូវបានស៊ើបអង្កេតពីបទប៉ុនប៉ងរត់ពន្ធខ្ទឹមបារាំង និងផ្លែឈើជិត ៤០ គីឡូក្រាមចូលទៅក្នុងកាបូបដាក់ឥវ៉ាន់។

ក្រោយមកមន្ត្រីគយបាននិយាយថា ពួកគេនឹងមិនប្រឈមនឹងការចោទប្រកាន់ទេ ប៉ុន្តែបានព្រមានអ្នកធ្វើដំណើរកុំឲ្យដាក់ទំនិញដោយគ្មានការអនុញ្ញាត៕