កីឡា

Chelsea កំពុងបង្វែរការចាប់អារម្មណ៍លើតារាឆ្នើមតម្លៃ ៣៣ លានផោនម្នាក់របស់ Everton

ដោយ៖ Rith Kongkea

តាមអ្នកកាសែតដ៏ល្បីឈ្មោះលោក Fabrizio Romano បានប្រាប់គេហទំព័រ GiveMeSport ថា Chelsea បានធ្វើការទាក់ទងទៅខ្សែបម្រើ Amadou Onana របស់ក្រុមស្ករគ្រាប់ Everton ។

ក្រុមតោខៀវ Chelsea បាននិយាយជាមួយភ្នាក់ងាររបស់កីឡាករ និងក្លិបរបស់គាត់អំពីការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងខែនេះ ប៉ុន្តែការព្រមព្រៀងនេះវាហាក់បីដូចជាពិបាក ។

យោងតាមគេហទំព័រជាច្រើនរួមទាំង The Telegraph ផងដែរខ្សែបំរើ Onana បានច្រានចោលសំណើពី Chelsea ។

ទោះជាយ៉ាងណាក៏ដោយ កាសែតនេះក៏បានបញ្ជាក់ផងដែរថា មនុស្សជិតស្និទ្ធនឹងកីឡាករវ័យ 21 ឆ្នាំរូបនេះ មិនទាន់បានច្រានចោលទាំងស្រុងនូវការផ្ទេរនៅឡើយទេ។ ដូច្នេះប្រហែលជាមិនទាន់ចប់នៅឡើយទេ។

Chelsea បរាជ័យក្នុងការនាំយកខ្សែបំរើ Moises Caicedo របស់ Brighton ហើយក៏បង្វែរមកចាប់អារម្មណ៍ទៅលើកីឡាករផ្សេងទៀតដូចជា Amadou Onana ជាដើម៕