អន្តរជាតិ

ហ្សេឡិនស្គី៖ ស្ថានភាពនៅជួរមុខអ៊ុយក្រែនគឺស្រួចស្រាល់បំផុត

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បាននិយាយថា ស្ថានភាពនៅជួរមុខអ៊ុយក្រែនគឺស្រួចស្រាល់​បំផុតនាពេលនេះ រុស្ស៊ីកំពុងបង្កើនការវាយលុកខ្លាំងទ្វេដង។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយក្នុងពេលជួបផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែត Sky news អ្នកនាង Kay Burley កាលពីយប់ថ្ងៃសុក្រ ក្នុងលេណដ្ឋានក្រោមដី។ លោកស្គីថាស្ថានភាពនៅជួរមុខ នៅតែមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ខេត្ត Donetsk ភាគខាងកើត ដែលរុស្ស៊ីកំពុងបង្កើន​ការវាយលុកខ្លាំងទ្វេដង។ កងកម្លាំងរុស្ស៊ីមិនត្រឹមតែវាយលុកទីតាំង​របស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទីក្រុង និងភូមិជុំវិញនៅក្បែរៗនោះផងដែរ។

Zelenskyy បានបន្តអំពាវនាវឲ្យភ្ញៀវអន្តរជាតិអញ្ជើញមកទស្សនកិច្ចអ៊ុយក្រែនផ្ទាល់ ដើម្បីកុំឲ្យថាអ៊ុយក្រែននិយាយបំផ្លើសការពិតពីសង្រ្គាម។ លោកបានចុចឈ្មោះអញ្ជើញ​ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ទៅ  ទស្សនាទីក្រុង Bakhmut ជួរមុខដើម្បីអាចទៅមើលឧក្រិដ្ឋជនរុស្ស៊ី។ “ខ្ញុំកំពុងអញ្ជើញលោក Bach ទៅ Bakhmut ដូច្នេះគាត់អាចមើលឃើញដោយខ្លួនឯងថាអព្យាក្រឹតភាពមិនមានទេ” ។ “វាច្បាស់ណាស់ថា​បដាអព្យាក្រឹតណាមួយរបស់អត្តពលិករុស្ស៊ីគឺប្រឡាក់ដោយឈាម”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា