សន្ដិសុខសង្គម

សមត្ថកិច្ចចាប់បុរសម្នាក់ប្រើកំណាត់ដែក បំពង់ទីបវាយសម្លាប់ប្រពន្ធ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមចាប់បានជនសង្ស័យម្នាក់ដែលប្រើកំណាត់ដែក​បំពង់ទីបវាយសម្លាប់ប្រពន្ធនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ កាលពីយប់ថ្ងៃទី២៧ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះលី សុភា អាយុ៥៤ឆ្នាំ។ អ្នកភូមិបានឱ្យដឹងថា រសៀលថ្ងៃទី២៧​ ខែមករា​ គេឃើញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់​រត់ចេញពីក្នុងផ្ទះតែមិនមាននរណាចាប់អារម្មណ៍នោះទេ។រហូតដល់ពេលល្ងាច កូនមកពីលក់ដូរវិញ​ក៏ឡើងទៅលើឡៅតឿស្រាប់តែឃើញម្តាយដេកដួលក្នុងថ្លុកឈាមក៏រាយការណ៍ទៅសមត្ថកិច្ចជួយហៅរថយន្តដឹកទៅសង្គ្រោះ​។បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យគឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

កូនៗបានឱ្យដឹងថា​ ឪពុករបស់គាត់មានជំងឺប្រចាំកាយ គឺសរសៃប្រសាទជាយូរឆ្នាំមកហើយ​តែមួយរយៈនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផង ស្រាប់តែជំងឺរើឡើងវិញ​ក៏វាយសម្លាប់ម្តាយពួកគាត់តែម្តង។ក្រោយពីវាយសម្លាប់ប្រពន្ធ បុរសជាឃាតកបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាននៅយប់ថ្ងៃដដែល ​ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យបន្តនីតិវិធី៕ដោយ៖វិចិត្រ