សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ករណីចែកចាយ សម្ភារអាសអាភាសទៅតុលាការការ

ភ្នំពេញ៖ កម្លាំងនគរបាល កាលពីរសៀលថ្ងៃទី២៧ ខែមករា បានបញ្ជូនជនសង្ស័យ៣នាក់ ករណីចែកចាយ សម្ភារអាសអាភាសទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យឈ្មោះ តាំង ជាវឆាយ អាយុ៣១ឆ្នាំ ឈ្មោះផាត់ ឧត្តមបញ្ញា អាយុ២៨ឆ្នាំ និងឈ្មោះហួត វួចទៀង ភេទស្រី អាយុ៥៨ឆ្នាំ។ទាំង៣នាក់ខាងលើត្រូវកម្លាំងប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជនអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយសង្ស័យជាប់ពាក់ព័ន្ធចែកចាយសម្ភារអាសអាភាសដោយខុសច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចបានចុះឆែកឆេរទីតាំងមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពាក់ព័ន្ធលក់សម្ភារអាសអាភាសជាច្រើនប្រភេទ។ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ត្រូវបាន បញ្ជូនទៅតុលាការនិងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរ៕ដោយ៖វិចិត្រ