សេដ្ឋកិច្ច

ក្រុមហ៊ុន សាន់​វ៉ា​គ្រុប (​កម្ពុជា​) ប្រារ​ព្ឋ​ពិធីជប់លៀង ចូលឆ្នាំ​ប្រពៃណី​ចិន​

​ភ្នំពេញ​៖​ លោក Jesse Choi ប្រធាន​ប្រចាំ​តំបន់ អាស៊ាន​នៃ​ក្រុមហ៊ុន សាន់​វ៉ា គ្រុប និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ចិន ហុងកុង ម៉ា​កាវ និង​ជា​តំណាង​ឲ្យ​លោក បណ្ឌិត Jonathan K.S Choi​អគ្គនាយក​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប និង សហការី​ព្រមទាំង​សមាគម​ពាណិជ្ជកម្ម​ចិន នៅក្រៅ ប្រទេស​ចិន ហុងកុង និង ម៉ា​កាវ​បានរៀបចំ​ពិធីជប់លៀង​បុណ្យចូលឆ្នាំ​ចិន​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន សាន់​វ៉ា​គ្រុប​(​កម្ពុជា​)​កាលពីល្ងាចថ្ងៃទី២៧ខែមករា។

​នៅក្នុង​កម្មវិធី​នេះ​ផងដែរ ក៏មាន​រៀបចំ​ជាការ​ទទួលទាន អាហារ​ពេល​ល្ងាច រួមទាំង​មានការ​បង្ហាញ​នូវ​របាំ​វប្បធម៌​របស់​ប្រពៃណី​ចិន​ដូចជា របាំ​តោ​និង នាគ​, ល្ខោន អូ​ប៉េ​រ៉ា ស៊ី​ឈួន សៀក​ប្ដូរ​មុខ និង កា​រស​សេរ​អក្សរ​ជា​គូរ និង​ពិធីបុណ្យ​និ​ទាឃ​រដូវ តៃ​ជី ជាដើម​។​

​លោក Jesse Choi, ប្រធាន​ប្រចាំ​តំបន់ អាស៊ាន​នៃ​ក្រុមហ៊ុន សាន់​វ៉ា គ្រុប និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ចិន ហុងកុង ម៉ា​កាវ បាន​ថ្លែងថា​៖ ក្នុងនាម​ជា​សមាជិក​នៃ​គណៈ​កម្ម​ធិ​កា​អចិ​ន្ត្រៃ​យ៏​នៃ​គណៈកម្មាធិការ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន (CPPCC)  ប្រធានសភា​ពាណិជ្ជកម្ម​ទូទៅ​ចិន នៅ​ទីក្រុង ហុងកុង ប្រធាន​ក្រុមប្រឹក្សា Guangdong Hong Kong Macao Greater Bay និង​ជា​សហប្រធាន​នៃ​ខ្សែក្រវាត់ និង​ផ្លូវ លោក​បណ្ឌិត Jonathan K.S. Choi ដែលជា​ប្រធាន​ក្រុមហ៊ុន SUNWAH Group និង ជា​អ្នកនាំពាក្យ ប្រទេស​ចិន និង ហុងកុង បាន​បំផុសគំនិត​អស់​ជាច្រើន​ឆ្នាំ ដោយភ្ជាប់​និង​បង្រួបបង្រួម​ជនជាតិ​ចិន នៅក្រៅ ប្រទេស​ជុំវិញ​ពិភពលោក និង រក្សា​នូវ​បរិយាកាស​ផ្លាស់ប្តូរ ជានិច្ច​របស់ មនុស្ស​ជំនាន់​ថ្មី​។​”

​ជាមួយគ្នានេះដែរ លោក Jesse Choi ក៏បាន​សង្កត់ធ្ងន់ថា​៖ “​ក្នុងនាម​ជា​អ្នកតំណាង ម្នាក់​នៃ​ថ្នាក់ដឹកនាំ​របស់​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស យើង​សូម​អញ្ជើញ​ជនជាតិ​ចិន​-​ខ្មែរ​ក្នុងស្រុក និង​ជនជាតិ​ចិន​ក្រៅប្រទេស​ក្នុងប្រទេស​កម្ពុជា មក​ចូលរួម​អបអរ​ពិធីបុណ្យ​និ​ទាឃ​រដូវ និង​បង្កើន​ការវិនិយោគ​រួមគ្នា​នៅ​កម្ពុជា​»​។

​តាម​ទំនៀមទម្លាប់​ចិន ឆ្នាំ ២០២៣ គឺជា​ឆ្នាំ​ទន្សាយ ដែល​តំណាងឱ្យ​ភាពរស់រវើក ការកម្សាន្ត ភាព សប្បុរស​និង​ភាពរហ័សរហួន​។ ទោះបីជា​សេដ្ឋកិច្ចពិភពលោក មិនទាន់មាន​ស្ថេរភាព​ក៏ដោយ​ក៏​យើង​ឃើញថា​ប្រទេស​ចិន​កំពុង​បង្ហាញ​ពី​សន្ទុះ​យ៉ាងខ្លាំង​ក្នុង​តំបន់​អាស៊ាន ជាពិសេស មាន​ទំនាក់ ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក៏បាន​ចាប់ផ្តើម​រំសាយ ស្រមោល​នៃ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ឆ្នាំ​ថ្មី នេះ​ផងដែរ​ដោយ​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​ដ៏​រឹងមាំ​។​ពិធីបុណ្យ​និ​ទាឃ​រដូវ នៅ​ហុងកុង និង​ម៉ា​កាវ​បាន​លេចចេញ​ជា​រូបរាង​ឡើង វិញ​ដោយ​ភាព​រីករាយ និង​វិបុលភាព​។​

​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ​ហើយ​ជន​ជាតិចិន​ក្រៅប្រទេស​ក្នុងស្រុក​បាន​ភ្ជាប់​ទំនាក់ទំនង​ដោយ​ជោគជ័យ​។​យើង​រួបរួមគ្នា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយ​។​ព្រឹត្តិការណ៍​នេះ​ក៏​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​យល់​អំពី​វប្បធម៌​ប្រពៃណី​បុណ្យ ចូល ឆ្នាំ​ចិន​កាន់តែច្រើន ហើយ​ភ្ញៀវ​ទាំងអស់​មកពី​មជ្ឈដ្ឋាន​នានា រីករាយ​បុណ្យចូលឆ្នាំ​ចិន​នៅ​កម្ពុជា​៕​អត្ថបទ​ពាណិជ្ជ​ម្ម​