រតនគិរី៖ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាបានបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ78A ក្នុងភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបរឈ្មោះ ចាន់តី សាមឿន អាយុ២៥ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ នៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរីបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យ។អ្នករួមដំណើរឈ្មោះ ចាញ់សាមាន អាយុ១៧ឆ្នាំ ជនជាតិគ្រឹង នៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់បាក់ជើងស្ដាំ។
ចំណែកភាគីគោយន្តកន្រ្តៃបើកបរដោយឈ្មោះ ប៊ុនរឿង ផ្លាវ អាយុ៣២ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី រងរបួសស្រាល៕ដោយ:សុខុម