កីឡា

Real Madrid កក់កៅអីវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រក្រោយបំបាក់ AT Madrid ៣ទល់១​ នៅចុងម៉ោង

ដោយ៖ Rith Kongkea

ក្លិបអធិរាជស Real Madrid បានទម្លាក់គូប្រជែង Atletico Madrid ដោយលទ្ធផល 3-1 នៃពានរង្វាន់ Copa Del Rey ។ ក្នុងជំនួបដ៏ក្ដៅគគុកនេះ ក្លិប Real Madrid ត្រូវបាន Atletico Madrid​ នាំមុខ១គ្រាប់​មុនដោយអតីតខ្សែប្រយុទ្ធរបស់ពួកគេគឺកីឡាករ Alvaro Morata នៅតង់ទីមួយ ប៉ុន្តែចូលដល់តង់ទី២ ពោលគឺនៅនាទីទី ៧៩ កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលបានស៊ុតបញ្ចូលទី​តាមបានស្មើវិញ ១-១ ខណៈដែលការប្រកួតត្រូវអូសបន្លាយរហូតឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង ទើប Benzema និង Vinicius Junior រកបានម្នាក់១គ្រាប់បន្ថែមទៀត បញ្ចប់ដង្ហើមរបស់ AT Madrid តែម្ដង ។

គួររំលឹកផងដែរថា ក្លិបអធិរាជស Real Madrid ក៏ធ្លាប់ជាជើងឯក ១៩ដង​រួចមកហើយដែរ ប៉ុន្តែក្លិបដែលឈ្នះពាននេះបានច្រើនជាងគេនោះគឺ៖

លេខ១ ក្លិបអ្នកមានបុណ្យ FC Barcelona ឈ្នះ៣១ដង

លេខ២ ក្លិប Athletic Bilbao ឈ្នះ ២៣ដង

និងលេខ៣ គឺ Real Madrid ឈ្នះ ១៩ដង

ហើយលេខ៤ គឺ Atletico Madrid ក៏ធ្លាប់ឈ្នះ ១០ដងផងដែរ

តើអធិរាជស Real Madrid អាចឈ្នះ Copa del rey លើកទី២០ នៅរដូវកាលនេះបានដែរឬទេ?