កម្សាន្ដ

Justin Bieber លក់កម្មសិទ្ធិចម្រៀងក្នុងតម្លៃ ២០០ លានដុល្លារ

ដោយ៖សហការី

ក្រុមហ៊ុនបាននិយាយថា តារាចម្រៀងប៉ុបដ៏មានប្រជាប្រិយ Justin Bieber បានលក់ការបោះពុម្ពផ្សាយអាលប៊ុមចម្រៀង និងភាគហ៊ុនថតចម្រៀងរបស់គាត់ទៅឱ្យក្រុមហ៊ុន Hipgnosis Songs Capital ដែលឧប្ថម្ភដោយក្រុមហ៊ុន Blackstone ក្នុងតម្លៃ ២០០ លានដុល្លារ វាជាការកត់សម្គាល់ក្នុងកិច្ចព្រមព្រៀងចុងក្រោយបំផុតរបស់ឧស្សាហកម្មតន្ត្រី។

មានពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការលក់នេះជាច្រើនសប្តាហ៍មកហើយដែលគេឃើញតារាវ័យ ២៨ ឆ្នាំរូបនេះបានមកចូលរួមជាមួយអ្នកសិល្បៈដែលបានដកប្រាក់ចេញថ្មីៗក្នុងកាលក់ របស់ពួកគេ។

Hipgnosis មិនបាននិយាយជាសាធារណៈអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ ក៏ប៉ុន្តែប្រភពដ៏ជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាវាមានតម្លៃប្រហែល ២០០ លានដុល្លារ។

ប្រធាន Hipgnosis Merck Mercuriadis ដែលនាយកប្រតិបត្តិឧស្សាហកម្មតន្ត្រីយូរឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ឥទ្ធិពលរបស់ Justin Bieber លើវប្បធម៌ពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះពិតជាគួរឱ្យកត់សម្គាល់” ។

“ក្នុងវ័យត្រឹមតែ ២៨ ឆ្នាំ របស់គាត់ដែលជាអ្នកសិល្បករមួយក្តាប់តូចនៃយុគសម័យស្ទ្រីមបានធ្វើអោយឧស្សាហកម្មតន្ត្រីទាំងមូលមានជីវិតរស់ឡើងវិញ ដោយទទួលបានទស្សនិកជនដ៏ស្មោះត្រង់នៅទូទាំងពិភពលោកជាមួយគាត់ក្នុងដំណើរពីសភាវៈយុវវ័យទៅជាអ្នកសិល្បករដ៏សំខាន់ខាងផ្នែកវប្បធម៌”៕