អន្តរជាតិ

នៅ​ឆ្នាំ​២០២៧ អង្គការ NASA នឹង​សាកល្បង​​យាន​អវកាស​ប្រើ​ថាមពល​នុយក្លេអ៊ែរ​

ដោយ៖ សហការី

បើយោងតាមមន្ត្រីកំពូលរបស់ភ្នាក់ងារអវកាសសហរដ្ឋអាម៉េរិក ហៅកាត់ថា NASA បានថ្លែងថា នៅឆ្នាំ ២០២៧ សហរដ្ឋអាម៉េរិកគ្រោងនឹងសាកល្បងគ្រឿងយន្តរបស់យានអវកាសដែលនឹងដំណើរការ ដោយថាមពលនុយក្លេអ៊ែរ នេះជាការវិវឌ្ឍមួយដែលត្រូវបានគេមើលឃើញថាជាបេសកកម្មចម្បង សម្រាប់រយៈពេលដ៏វែង រួមទាំងការធ្វើដំណើររបស់មនុស្សទៅកាន់ភពអង្គារផងដែរ។

នាយកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បាននិយាយកាលពីថ្ងៃអង្គារថា អង្គការ NASA នឹងចាប់ដៃគូជាមួយទីភ្នាក់ងារស្រាវជ្រាវផ្នែកការពារជាតិថ្នាក់កំពូល (DARPA) របស់កងទ័ពសហរដ្ឋអាម៉េរិក ដើម្បីបង្កើតម៉ាស៊ីនជំរុញកម្ដៅនុយក្លេអ៊ែរ និងបាញ់បង្ហោះវាទៅក្នុងលំហ។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា កិច្ចប្រតិបត្តិការ​បាញ់គ្រាប់រ៉ុក្កែតនាំយានអវកាសទៅកាន់លំហ (Demonstration Rocket for Agile Cislunar Operations ឬ ហៅកាត់ថា DRACO) ។

លោក Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមានជំនួយលើបច្ចេកវិទ្យាថ្មីនេះ អវកាសយានិកអាចធ្វើដំណើរទៅ និងមកពីទីអវកាសលឿនជាងពេលណាៗទាំងអស់ ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការរៀបចំសម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារ” ។

សេចក្តីប្រកាសនេះធ្វើឡើងនៅគ្រាដែលមានការប្រណាំងប្រជែងផ្នែកអវកាសនុយក្លេអ៊ែរបច្ចេកវិទ្យាថ្មីរវាងសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន ដែលប្រទេសមហាអំណាចទាំងបីកំពុងធ្វើការពង្រីកសមត្ថភាព នុយក្លេអ៊ែរនៅក្រៅភពរបស់ពួកគេ រួមទាំងសម្រាប់ប្រើប្រាស់ថាមពលជំរុញយានអវកាសក្នុងគោល បំណងធ្វើអាណានិគមនៅលើភពព្រះចន្ទ។

ម៉ាស៊ីនរ៉ុក្កែតកម្ដៅនុយក្លេអ៊ែរប្រើរ៉េអាក់ទ័រ ដើម្បីបង្កើតសីតុណ្ហភាពក្នុងកម្រិតខ្ពស់នេះបើ យោងតាមអង្គការ NASA បានឱ្យដឹងថា កម្ដៅត្រូវបានផ្ទេរទៅកាន់ឧបករណ៍ជំរុញរាវ ដែល “ត្រូវបានពង្រីក និងអស់ថាមពលតាមរយៈចំហេះក្បាលម៉ាស៊ីន ដើម្បីជំរុញយានអវកាស” នេះបើយោងតាមអង្គការ NASA ។

យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា “គ្រាប់រ៉ុក្កែតប្រើថាមពលកម្ដៅនុយក្លេអ៊ែរអាចមានប្រសិទ្ធភាព ខ្លាំងជាងដល់ទៅ ៣ ដង ឬច្រើនជាងនេះ វាមានថាមពលខ្លាំងជាងការជំរុញគីមីធម្មតា”។

បានន័យថា យានអវកាសដែលដំណើរការដោយការបំផ្ទុះថាមពលនុយក្លេអ៊ែរ អាចមានដំណើរការ លឿនជាងមុន និងហានិភ័យតិចសម្រាប់អវកាសយានិក។ បច្ចេកវិទ្យាថ្មីនេះអាចអនុញ្ញាតឱ្យមាន ថាមពលកាន់តែច្រើនសម្រាប់ជាឧបករណ៍ជំរុញយានអវកាស និងទំនាក់ទំនងនៅលើយានយន្តផងដែ។

យោងតាមក្រុមជំនាញផ្នែកឧស្សាហកម្មនុយក្លេអ៊ែរពិភពលោក បានឱ្យដឹងថា សហរដ្ឋអាម៉េរិក បានប្រើប្រាស់ថាមពលនេះជាយូរមកហើយ ដែលផលិតដោយសារធាតុវិទ្យុសកម្មនៅក្នុង ការងារអវកាសរបស់ខ្លួន ដោយប្រើកម្ដៅដែលបង្កើតឡើង នេះបើយោងតាមក្រុមឧស្សាហកម្ម នុយក្លេអ៊ែរពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសមួយនេះមិនបានធ្វើការបំបែកថាមពលនុយក្លេអ៊ែរ ដែលបង្កើត ឡើងពីថាមពលនុយក្លេអ៊ែរនៅលើយានអវកាសនោះទេ ដោយសារតែផ្នែកខ្លះនៃបញ្ហាប្រឈមក្នុងការ គ្រប់គ្រងកម្ដៅខ្លាំងដែលបង្កឡើងដោយសារកិច្ចដំណើរការនេះ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានសាទរជាយូរយារណាស់មកហើយ លើការជំរុញ ថាមពលកម្ដៅ នុយក្លេអ៊ែរថាមានសារសំខាន់ក្នុងការធ្វើដំណើរបានកាន់តែឆ្ងាយទៅកាន់ទីអវកាស។

កាលពីខែកុម្ភៈ ឆ្នាំ ២០២២ អគ្គនាយករងនៃ IAEA និងជាប្រធាននាយកដ្ឋានថាមពលនុយក្លេអ៊ែ Mikhail Chudakov បាននិយាយថា “បច្ចេកវិទ្យានុយក្លេអ៊ែរបានដើរតួយ៉ាងសំខាន់ជាយូរមកហើយនៅក្នុង បេសកកម្មអវកាសដ៏លេចធ្លោមួយនេះ” ។

ប៉ុន្តែបេសកកម្មនាពេលអនាគតអាចនឹងពឹងផ្អែកលើប្រព័ន្ធថាមពលនុយក្លេអ៊ែរសម្រាប់កម្មវិធីដ៏ទូលំទូលាយ ដែលបើកផ្លូវឲ្យយើងរត់កាត់អាតូមឆ្ពោះទៅកាន់ភពផ្កាយនានា”។

នាយកបេសកកម្មបច្ចេកវិទ្យាអវកាសរបស់ NASA នឹងដឹកនាំការអភិវឌ្ឍបច្ចេកទេសលើម៉ាស៊ីនកម្ដៅ នុយក្លេអ៊ែរ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង NASA-DARPA ដែលបង្កើតឡើងដោយកងយោធា ហើយនៅទីបំផុតនឹងត្រូវបានរួមបញ្ចូលជាមួយយានអវកាសដើម្បីដកពិសោធន៍។

ទីភ្នាក់ងារនេះបាននិយាយថា ការសាកល្បងម៉ាស៊ីនរ៉ុក្កែតកម្ដៅនុយក្លេអ៊ែរស៊េរីចុងក្រោយរបស់ សហរដ្ឋអាម៉េរិកត្រូវបានគេបញ្ឈប់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Stefanie Tompkins នាយក DARPA បានសាទរចំពោះ ផែនការដើម្បីអភិវឌ្ឍន៍ “ការឈានទៅមុខ” ។

លោកស្រីបានថ្លែងថា “ដែនអវកាសមានសារសំខាន់ចំពោះទំនើបកម្មពាណិជ្ជកម្ម វាជាការរកឃើញ ផ្នែកវិទ្យាសាស្ត្រ និងជួយដល់សន្តិសុខជាតិ”៕

ប្រភព៖ អាល់ហ្សាហ្សឺរ៉ា