សន្ដិសុខសង្គម

ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រតនគិរី៖ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាបានបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើង​នៅលើផ្លូវជាតិលេខ78A ក្នុងភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបរឈ្មោះ ចាន់តី សាមឿន អាយុ២៥ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ នៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរីបានស្លាប់ក្រោយបញ្ជូនទៅដល់​មន្ទីពេទ្យ។អ្នករួមដំណើរឈ្មោះ ចាញ់សាមាន អាយុ១៧ឆ្នាំ ជនជាតិគ្រឹង នៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់បាក់ជើងស្ដាំ។

ចំណែកភាគីគោយន្តកន្រ្តៃបើកបរដោយឈ្មោះ ប៊ុនរឿង ផ្លាវ អាយុ៣២ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី រងរបួសស្រាល៕ដោយ:សុខុម