Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home អន្តរជាតិ

អាម៉េរិកសារភាពថា តាមពិតទៅខ្លួនមិនមានរថក្រោះគ្រប់គ្រាន់ផ្គត់ផ្គង់អ៊ុយក្រែនទេឥឡូវនេះ

Mr Ratanak by Mr Ratanak
January 27, 2023
in អន្តរជាតិ
0
អាម៉េរិកសារភាពថា តាមពិតទៅខ្លួនមិនមានរថក្រោះគ្រប់គ្រាន់ផ្គត់ផ្គង់អ៊ុយក្រែនទេឥឡូវនេះ
0
SHARES
21
VIEWS

សហរដ្ឋអាម៉េរិកសារភាពថា តាមពិតទៅខ្លួនមិនមានរថក្រោះគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អ៊ុយក្រែននោះទេ ខណៈអ៊ុយក្រែន​ត្រូវ​រង់ចាំ​ជាច្រើន​ខែរហូតរថក្រោះ M1 Abrams ៣១ គ្រឿងត្រូវបានផលិតថ្មីរួច។

នេះដោយយោងតាមអ្នកនាំពាក្យស្ត្រីសេតវិមាន Sabrina Singh កាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមករា ឆ្នាំ២០២៣។  Singh បាននិយាយថា “យើងមិនមានរថក្រោះទាំងនេះសល់ទុកគ្រប់គ្រាន់​នៅក្នុងស្តុកសហរដ្ឋអាម៉េរិករបស់យើងទេ នោះហើយជាមូលហេតុដែលវានឹងចំណាយពេល​ជាច្រើនខែដើម្បីផ្ទេររថក្រោះ M1A2 Abrams ទាំងនេះទៅកាន់ប្រទេសអ៊ុយក្រែន” ។ មន្ត្រីសេតវិមានផ្សេងទៀត ក៏បានព្រមានកាលពីថ្ងៃពុធថា ការបញ្ជូនរថក្រោះអាចចំណាយពេលយូរ អាចដល់ទៅមួយឆ្នាំផងក៏ថាបាន ដោយសារតែរថក្រោះនឹងត្រូវបានទិញចេញពីរោងចក្រថ្មី ផលិតថ្មី ជាមួយនឹងមូលនិធិដែលត្រូវបានអនុម័តដោយសភា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខ​អ៊ុយក្រែន។ ជាងនេះទៅទៀត កាលពីថ្ងៃទី ១៩ ខែមករា Singh បាននិយាយថា “ការផ្តល់ជូនរថក្រោះប្រភេទនេះ គឺមិនសូវជាស័ក្តិសមទេសម្រាប់ប្រជាជនអ៊ុយក្រែននៅពេលនេះ”។ អ្នកនាំពាក្យរូបនេះបានចង្អុលបង្ហាញនៅពេលនោះចំពោះបញ្ហាប្រឈមផ្នែកភស្តុភាររបស់រថក្រោះ Abrams ពាក់ព័ន្ធនឹងម៉ាស៊ីនតួរប៊ីនឧស្ម័នរបស់វាត្រូវការប្រេងយន្តហោះ មិនមែនដូចម៉ាស៊ីនម៉ាស៊ូតរបស់រថក្រោះខ្លារខិន Leopard ឬ Challenger អង់គ្លេសនោះទេ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យថាសហរដ្ឋអាម៉េរិកនឹងព្យាយាមពន្លឿនការផលិតតាមដែលធ្វើទៅបាន ហើយការបណ្តុះបណ្តាលទាហានអ៊ុយក្រែនលើរថក្រោះនេះ ច្បាស់ជាត្រូវបានធានាក្នុងរយៈពេលខ្លី៕

ប្រភព៖ New York Post

ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា

Previous Post

រថយន្តបុកបង្កាន់ដៃស្ពានឆេះសន្ធោសន្ធៅ បណ្តាលឱ្យ២នាក់រងរបួស

Next Post

ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

Mr Ratanak

Mr Ratanak

Related Posts

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ
អន្តរជាតិ

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

March 24, 2023
អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី
អន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

March 24, 2023
Next Post
ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

អត្ថបទពេញនិយម

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

March 21, 2023
ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

March 22, 2023
មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

March 22, 2023
​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

March 20, 2023
បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

March 22, 2023
រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

March 21, 2023

អត្ថបទថ្មី

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

March 24, 2023
កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

March 24, 2023
ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

March 24, 2023
ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

March 24, 2023
អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

March 24, 2023
ទាហានអ៊ុយក្រែននៅសមរភូមិសុំជំនួយកាំជ្រួច Stingers បន្ថែម ខណៈយន្តហោះគ្មានមនុស្សបើករុស្ស៊ីលុកលុយខ្លាំងណាស់

ទាហានអ៊ុយក្រែននៅសមរភូមិសុំជំនួយកាំជ្រួច Stingers បន្ថែម ខណៈយន្តហោះគ្មានមនុស្សបើករុស្ស៊ីលុកលុយខ្លាំងណាស់

March 24, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News