សន្ដិសុខសង្គម

ម៉ូតូ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស៣នាក់

ស្វាយរៀង៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសម្នាក់បានស្លាប់ និងប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះបានកើតឡើងលើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះផល សារិត អាយុ២៣ឆ្នាំ នៅភូមិស្វាយតឿ ខេត្តស្វាយរៀង។ស្ត្រីរួមដំណើរឈ្មោះពៀន ស្រីម៉ៅ អាយុ២០ឆ្នាំ និងឈ្មោះតាំ សុផល អាយុ១៨ឆ្នាំ។ទាំង៣នាក់ជា បុគ្គលិកហាង នីចាន់នីហ្សា នៅភូមិស្វាយតឿ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ឆ្នាំង 1E-7474 ខូចខាតទាំងស្រុង។

ចំណែកភាគីរងគ្រោះម្ខាងទៀតបានស្លាប់មិនទាន់ស្គាល់សញ្ញាណនៅឡើយ ដោយជិះម៉ូតូម៉ាកហុងដា Wave គ្មានផ្លាកលេខ។ចំណែកសពត្រូវបានសមត្ថកិច្ចទុកនៅវត្តជម្ពូព្រឹក្សា ដើម្បីរង់ចាំក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ