កីឡា

Manchester United លត់ Nottingham Forest 3-0 ជើងទី1 នៅ EFL Cup

ដោយ៖ Rith Kongkea

ក្រុមបិសាចក្រហម Manchester United មានភាគរយខ្ពស់ក្នុងការឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ Carabao Cup ក្រោយទទួលជ័យជំនះទៅលើ Nottingham Forest ក្នុងលទ្ធផល 3ទល់នឹង0 នៅជើងទី១ ខណៈខ្សែប្រយុទ្ធចំណូលថ្មី Wout Weghorst រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនអោយ United ផងដែរ ។

ក្រុមរបស់លោក Eric Tan Hag បានបើកការនាំមុខមុនពីសំណាកកីឡាករ Marcus Rashford យ៉ាងអស្ចារ្យក្រោយអូសបាល់ម្នាក់ឯងស៊ុតបញ្ចូលទីនៅនាទីទី ៦ និងគ្រាប់ទី២ ធ្វើបានដោយកីឡាករ Wout Weghorst នៅនាទី ៤៥ មុនបញ្ចប់វគ្គទី១ ខណៈវគ្គទី២ ខ្សែបំរើសញ្ជាតិព័រទុយហ្គាល Bruno Fernades ស៊ុតគ្រាប់ទី៣នៅចុងម៉ោងលើជ័យជម្នះ ៣ទល់០ នៅទឹកដី City Ground របស់ Nottingham Forest ៕