សន្ដិសុខសង្គម

ក្មេងស្រីតូចម្នាក់មានជំងឺមហារីកគ្រាប់ឈាមរយៈពេល២ឆ្នាំបានស្លាប់

កំពង់ឆ្នាំង៖ក្មេងស្រីតូចម្នាក់ក្នុងគ្រួសារក្រីក្រមួយបានស្លាប់ បន្ទាប់ពីមានជំងឺប្រចាំកាយដោយ​មហារីក​គ្រាប់ឈាមអស់រយ:ពេល២ឆ្នាំកន្លងទៅទោះឪពុកម្តាយនិងគ្រូពេទ្យព្យាយាមព្យាបាលយ៉ាងណាក្តី។

បុរសជាឪពុកក្មេងស្រីបានឱ្យដឹងថា កូនរបស់គាត់ឈ្មោះម៉ុន ពេជ្រលីម៉ី អាយុ៨ឆ្នាំ រៀននៅ​សាលា​បឋមសិក្សាគំរូក្រុងថ្នាក់ទី១ ញ។សព្វថ្ងៃស្នាក់នៅម្តុំស្ពានថ្ម ផ្លូវទៅផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់/ក្រុងកំពង់ឆ្នាំង។ក្មេងស្រីពេជ្រ លីម៉ី មានជំងឺមហារីកគ្រាប់ឈាមនេះ២ឆ្នាំមកហើយ បើទោះបីក្រុមគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ខិតខំតស៊ូយកកូនទៅព្យាបាលរយ:ពេល២ឆ្នាំតែមិនបានធូរស្បើយឡើយ។

រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្មេងស្រីម៉ុន ពេជ្រលីម៉ី មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំង​ហើយបានស្លាប់ ក្រុមគ្រួសារមានការសោកស្តាយនិងគួរឱ្យស្រណោះជាទីបំផុត៕ដោយ៖វិចិត្រ