ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិយាយថា កងកម្លាំងរុស្ស៊ីកំពុងទទួលភាពវិជ្ជមានឆ្ពោះទៅមុខទៅកាន់ទីប្រជុំជនចំនួនពីរក្នុងតំបន់ Zaporizhia អ៊ុយក្រែនភាគខាងត្បូង ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងយ៉ាងខ្លាំងនៅសប្តាហ៍នេះ។
លោកវ្ល៉ាឌីមៀ Rogov ដែលជាមន្ត្រីដំឡើងដោយរុស្ស៊ីនៅក្នុងតំបន់បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា សកម្មភាពវាយលុកត្រូវបានប្រមូលផ្តុំនៅជុំវិញទីក្រុងចំនួនពីរគឺ Orikhiv ប្រហែល ៥០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Zaporizhzhia ក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ុយក្រែន និង Hulyaipole ភាគខាងកើតបន្ថែមទៀត។ សម្រង់សម្ដីដោយ RIA Novosti Rogov ថា “ផ្នែកខាងមុខគឺចល័តជាពិសេសនៅក្នុងទិសដៅពីរ គឺ Orikhiv និង Hulyaipole” ។ “មានការប្រយុទ្ធគ្នាយ៉ាងសកម្មនៅក្នុងតំបន់ទាំងនោះ”។ “គំនិតផ្តួចផ្តើមគឺនៅក្នុងដៃរបស់យើង” ។ កងទ័ពរុស្ស៊ីបានអះអាងរាយការណ៍ប្រាប់ថ្នាក់លើរយៈពេលពីរថ្ងៃជាប់ៗគ្នាថា ខ្លួនបានដណ្តើមយក “ខ្សែបន្ទាត់ និងទីតាំងដែលមានអត្ថប្រយោជន៍កាន់តែច្រើន” បន្ទាប់ពី “ប្រតិបត្តិការវាយលុក” នៅក្នុងតំបន់ Zaporizhia។ ការវាយប្រហារបានធ្វើឡើងលើទីតាំងរបស់អ៊ុយក្រែននៅក្នុងភូមិ Lezhyno នៅខាងក្រៅរដ្ឋធានី Zaporizhzhia ក្នុងតំបន់។
ដោយឡែកនៅក្នុងរបាយការណ៍របស់អ៊ុយក្រែនថ្ងៃជាមួយគ្នានេះ កងទ័ពអ៊ុយក្រែនបាននិយាយថា “កន្លែងតាំងទីលំនៅជាង ១៥ ត្រូវបានរងផលប៉ះពាល់ដោយកាំភ្លើងធំ” នៅក្នុង Zaporizhia តែមិនបានបញ្ជាក់ថាបានបាត់បង់ ឬអត់នោះទេ។ សារព័ត៌មានឯករាជ្យមិនទាន់ផ្ទៀងផ្ទាត់ការលើកឡើងទាំងពីរភាគីបានទេ។ Zaporizhia គឺជាទីក្រុងមួយនៃទឹកដីរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប និងស្ថិតនៅលើដងទន្លេ Dnieper នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន៕
ប្រភព៖ ALJAZEERA
ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា