កីឡា

Everton បានសម្រេចចិត្តបញ្ចប់តំណែង គ្រូបង្វឹករបស់លោក Frank Lampart ហើយ

ដោយ៖ Rith Kongkea

លោក Frank Lampart ត្រូវបានក្រុមស្ករគ្រាប់ Everton សម្រេចចិត្តបណ្ដេញលចេញពីតួនាទី​ជាគ្រូបង្វឹកហើយ ខណៈក្លឹបអាចនឹងយកលោក Bielsa អតីតគ្រូបង្វឹក Leeds United មកជំនួសក្នុងពេលខាងមុខវិញ។

លោក Frank Lampart បានមកដឹកនាំ Everton នៅថ្ងៃទី31 ខែមករា ឆ្នាំ 2022 បន្ទាប់ពីការបណ្តេញលោក Rafael Benítez ដោយសារតែលទ្ធផលមិនល្អដូចគ្នា។ បច្ចុប្បន្ន Everton កំពុងស្ថិតនៅតំបន់ដែលត្រូវគេ​កាត់ចោល ពោលគឺមាន15ពិន្ទុ បន្ទាប់ពីឆ្លងកាត់ 20 ប្រកួតកន្លងទៅ ក្នុងនោះពួកគេចាញ់ 11 ស្មើ 6 និងឈ្នះតែ 3 លើកប៉ុណ្ណោះ៕