ដោយ៖ Rith Kongkea

លោក Frank Lampart ត្រូវបានក្រុមស្ករគ្រាប់ Everton សម្រេចចិត្តបណ្ដេញលចេញពីតួនាទីជាគ្រូបង្វឹកហើយ ខណៈក្លឹបអាចនឹងយកលោក Bielsa អតីតគ្រូបង្វឹក Leeds United មកជំនួសក្នុងពេលខាងមុខវិញ។
លោក Frank Lampart បានមកដឹកនាំ Everton នៅថ្ងៃទី31 ខែមករា ឆ្នាំ 2022 បន្ទាប់ពីការបណ្តេញលោក Rafael Benítez ដោយសារតែលទ្ធផលមិនល្អដូចគ្នា។ បច្ចុប្បន្ន Everton កំពុងស្ថិតនៅតំបន់ដែលត្រូវគេកាត់ចោល ពោលគឺមាន15ពិន្ទុ បន្ទាប់ពីឆ្លងកាត់ 20 ប្រកួតកន្លងទៅ ក្នុងនោះពួកគេចាញ់ 11 ស្មើ 6 និងឈ្នះតែ 3 លើកប៉ុណ្ណោះ៕