កីឡា

តោខៀវ Chelsea គ្រោងដាក់លក់ Kai Havertz ក្នុងតម្លៃ ៥៣លានផោន

ដោយ៖ Rith Kongkea

ក្លិបតោខៀវ Chelsea គ្រោងដាក់លក់តារាឆ្នើមរបស់គេមួយរូបក្នុងតម្លៃ ៥៣លានផោន នៅរដូវក្ដៅ នេះបើយោងតាមរបាយការណ៍ Sky Germany ។​​ Chelsea កំពុងពិភាក្សាទៅលើកីឡាករវ័យ ២៣ឆ្នាំ Kai Havertz ក្នុងការដាក់លក់រូបគេ ស្របពេលក្លិបកំពុងត្រូវការលុយ ក្នុងការចំណាយទៅលើកីឡាករ​ចំណូលថ្មីផ្សេងទៀត ។

ខណៈដែល Bayern Munich បានបង្ហាញការមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែសម្រាប់ក្លឹបផ្សេងទៀត​បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងយកកីឡាករវ័យក្មេងសញ្ជាតិអាល្លឺម៉ង់រូបនេះ។

Havert បានបង្ហាញអារម្មណ៍សប្បាយចិត្តក្រោមការដឹកនាំរបស់លោក Graham Potter នៅទឹកដី Stamford Bridge ផងដែរ៕