សេដ្ឋកិច្ច

កោះ​ចំនួន​១៧ នៅ​ខេត្តកោះកុង​ទទួលបាន​គម្រោង​វិនិយោគ​

​ភ្នំពេញ​៖ នៅ​ខេត្តកោះកុង​មាន​កោះ​តូចធំ​សរុប​ចំនួន​៣៥ ហើយ​ក្នុងនោះ​មាន​កោះ​ចំនួន​១៧ ទទួលបាន​គម្រោង​វិនិយោគ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ បានឱ្យដឹងថា នៅក្នុង​ខេត្តកោះកុង​មាន​កោះ​តូចធំ​ចំនួន​៣៥ ក្នុងនោះ​មាន​០៩ កោះ​ដែលមាន​ផ្កាថ្ម និង​១៧ កោះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចំនួន​០៩​។​

​ឆ្នេរ​នេសាទ​ក្នុង​ខេត្តកោះកុង​មាន​ទឹកសមុទ្រ​ខៀវស្រងាត់ និង​មាន​ឆ្នេរ​ខ្សាច់​សក្បុស ដែល​ស័ក្តិសម​សម្រាប់​ភ្ញៀវទេសចរ គ្រប់​វ័យ​មុជទឹក​លេង​កម្សាន្ត​នៅក្រោម​ម្លប់​ដើម​ដូង​ដ៏​ត្រជាក់ និង ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ដែល​សក្តិសម​បំផុត​សម្រាប់​ការអភិវឌ្ឍ​ជាទី​កំសាន្ត​។​

​ក្រៅពី​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​លើ​ទេសចរណ៍​ទាំងនោះ ខេត្ត​កោះ​គុង​ក៏មាន​គម្រោង​អភិវឌ្ឍ​ព្រលានយន្តហោះ​ធំ​មួយ ដែល​បាន និង​កំពុង​លេច​រូបរាង​ឡើង នៅក្នុង​ស្រុក​បុ​ទម​សាគរ ខេត្តកោះកុង ដែលជា​ផ្នែក​មួយ រួមចំណែក​ទាក់ទាញ​ទេសចរ និង​វិ​និ​យោ​ិ​ន​មកកាន់​ខេត្តកោះកុង​កាន់តែច្រើន​បន្ថែមទៀត​៕​ដោយៈសិរីមតី