មណ្ឌលគិរី៖ផ្នែកជំនាញកំពុងស្វែងរកចាប់ម្ចាស់ត្រាក់ទ័រកំពុងរត់គេចខ្លួនករណីគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរងរបួសធ្ងន់២នាក់។ហេតុការណ៍នោះកើតឡើងនៅផ្លូវ៧៦ ភូមិអូរស្ពាន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើរវាងត្រាក់ទ័រសណ្តោងរ៉ឺម៉កនិងរថយន្តTOYOTA Highlanderក្នុងទិសដៅបញ្ច្រាសគ្នា។
រថយន្តHighlinder បើកបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កដែលចតតាមដងផ្លូវ។ក្នុងហេតុការណ៍នោះអ្នកបើកត្រាក់ទ័របានរត់គេចខ្លួនបាត់ទុកតែត្រាក់ទ័រនៅនឹងកន្លែងកើតហេតុ។រីឯអ្នកបើករថយន្តឈ្មោះហៃ ដាលុច អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅភូមិអូរអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។
រថយន្តម៉ាក TOYOTA Highlander ផ្លាកលេខភ្នំពេញ2AS. 0219 និងត្រាក់ទ័រត្រូវបានកម្លាំងជំនាញយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕ដោយ:សុខុម