អន្តរជាតិ

អ៊ីស្រាអែលនិងស៊ែប៊ី នឹងបញ្ជូនជំនួយមនុស្សធម៌ ប្រភពអគ្គិសនីទៅអ៊ុយក្រែន

រដ្ឋាភិបាលអ៊ីស្រាអែល និងស៊ែប៊ីឯណេះវិញ បានសម្ដែងសមានចិត្តអាណិតអាសូរដល់ប្រជាជន អ៊ុយក្រែន ខណៈសន្យាថានឹងបញ្ជូនជំនួយមនុស្សធម៌ រួមទាំងប្រភពផ្គត់ផ្គង់អគ្គិសនីទៅអ៊ុយក្រែន ជាបន្តបន្ទាប់។

លោក Eli Cohen រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីស្រាអែល បានសន្យានឹងបន្តផ្តល់ជំនួយមនុស្សធម៌ ដោយផ្តោតលើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពល និងការផ្តល់ឧបករណ៍វេជ្ជសាស្រ្ត ដល់អ៊ុយក្រែន។ លោកបាននិយាយបន្ទាប់ពីទូរសព្ទទៅរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបើកស្ថានទូតអ៊ីស្រាអែលឡើងវិញយ៉ាងពេញលេញក្នុងទីក្រុង Kyiv ក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់។

ចំណែករដ្ឋាភិបាលរបស់ប្រទេសស៊ែប៊ីវិញនៅថ្ងៃជាមួយគ្នាក៏បាននិយាយដែរថា ខ្លួននឹងបញ្ជូនជំនួយ មនុស្សធម៌ទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្របណ្តាញថាមពលរបស់ប្រទេសនេះ។ បន្ទាប់ពីសម័យប្រជុំសភាស្រុះគ្នារបស់រដ្ឋស៊ែប៊ីថា “រដ្ឋាភិបាលនៃប្រទេសខ្លួនបានសម្រេចចិត្តបញ្ជូន ជំនួយមនុស្សធម៌នៅក្នុងឧបករណ៍អាទិភាពទៅឱ្យអ៊ុយក្រែន ដើម្បីគាំទ្រដល់ប្រព័ន្ធអគ្គិសនី ជួយដល់ប្រជាជនដែលកំពុងរងទុក្ខលំបាក”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា