សេដ្ឋកិច្ច

អគារ​តេ​ជោ​អភិវឌ្ឍន៍ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើម​ឆ្នាំនេះ​

ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ថ្លែងថា អគារ​តេ​ជោ​អភិវឌ្ឍន៍​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បច្ចុប្បន្ន នេះ​កំពុង​ព​ន្លឿ​ន​ក្នុង​ការបំពាក់​ឧបករណ៍​បរិក្ខារ​ពេទ្យ ខណៈ​ផ្នែក​នៃ​សំណង់​មួយចំនួន​នឹងត្រូវ​ធ្វើឡើង​នៅក្រោយ​ការបំពាក់​បរិក្ខារ ដើម្បី​សម្រេច​ការសាងសង់​ទាំងស្រុង ហើយ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​នេះ​ជាការ​ឱ្យដឹង​របស់លោក​សាស្ដ្រាចារ្យ ឈាង រ៉ា ក្នុងឱកាស​សិក្ខាកាម​ជាន់ខ្ពស់​លើក​ទី​៤ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល បាន​អញ្ជើញ​ទស្សនកិច្ច​សិក្សា ដើម្បី​ស្វែងយល់​ទាំង​ទ្រី​ស្តី និង​ការអនុវត្ត​ជាក់ស្តែង ស្តីពី​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣​។​

​គួររម្លឹកថា អគារ​តេ​ជោ​អភិវឌ្ឍន៍ ដែលជា​មជ្ឈមណ្ឌល​ពហុ​ឯកទេស ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពីដើម​ខែមីនា ឆ្នាំ​២០១៨​។អគារ​ទំនើប​ថ្មី​មួយ​បន្ថែមទៀត​នេះមាន​៤៦៥​គ្រែ​ដោយ​នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ឈានមុខដែល​ប្រមូលផ្តុំ​ទៅ ដោយ​ឯកទេស​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ សំខាន់ៗ​ទាំងអស់ រួមទាំង ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម ពហុ​ឯកទេស​ទំនើប​៕ដោយៈផាវី