សន្ដិសុខសង្គម

រថយន្តបុកផ្ទះលក់ទំនិញបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ គេជួយសង្គ្រោះតៃកុង

ភ្នំពេញ៖រថយន្តព្រូសអ្នកបើកបរប្រើល្បឿនលឿន ជ្រុលទៅបុកផ្ទះលក់អីវ៉ាន់ចាប់ហួយមួយ​បណ្តាលឱ្យបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ ត្រូវពលរដ្ឋជួយទាញតៃកុងចេញពីក្នុងរថយន្តនោះ។

គ្រោះថ្នាក់ចរាចរបង្កការភ្ញាក់ផ្អើលនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដព្រូស ផ្លាកលេខភ្នំពេញ2BQ-0167 តាមផ្លូវបេតុងយ៉ាងលឿនឆ្ពោះទៅ​ស្ដុបទួលពង្រទំនងស្រវឹង ។មកដល់កន្លែងខាងលើក៏បានរេចង្កូតបុករះផ្ទះពលរដ្ឋលក់អីវ៉ាន់ចាប់ហួយ​បណ្តាលឱ្យបាក់បែកខ្ទេចខ្ទីហើយក្រឡាប់ ត្រូវបានអ្នកភូមិនាំគ្នាជួយទាញតៃកុងចេញពីក្នុងរថយន្ត តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យវាស់វែង និងយករថយន្តបង្កទៅទុកនៅការិយាល័យនគរបាល​ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ