សន្ដិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ចំណោម២នាក់បន្ទាប់ពីឆក់ទូរសព្ទ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចាប់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះនៅតាមផ្លូវ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញដេញចាប់បានករណីឆក់ទូរសព្ទនៅម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៩ ខែមករា។ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឈឹម សារ៉ាវុធ អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានសារធាតុញៀន។

ចំណែកជនរងគ្រោះឈ្មោះចេង វិទូ អាយុ៣១ឆាំ្ន ជាកម្មករនៅក្រុមហ៊ុនការ៉េម ភូមិទួលពពែ ផ្លូវ៥៩៨ សងា្កត់ទួលសងែ្ក២។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារមាន-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1GV.4506 របស់ជនសង្ស័យជិះធ្វើសកម្មភាព-ទូរសព្ទ១គ្រឿងសម្ភារបាត់បង់មាន​ទូរសព្ទ​១គ្រឿងម៉ាកVIVO v20s ។

ចំណែកជនសង្ស័យម្នាក់ទៀតបានយកទូរសព្ទជនរងគ្រោះរត់គេចខ្លួនបាត់។បន្ទាប់ពីឃាត់ខ្លួនផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីនិងបន្តស្រាវជ្រាវរកបក្ខពួកយកទួរសព្ទជនរងគ្រោះមកវិញ៕ដោយ៖វិចិត្រ