សន្ដិសុខសង្គម

បើករថយន្ដទំនើបបត់ឆ្វេងជ្រុលក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្ដទំនើបម៉ាកTOYOTA RUSH ហើយបានបត់ឆ្វេងក៏ជ្រុលចង្កូត​បណ្តាលឱ្យធ្លាក់កង់ក្រឡាប់ចូលក្នុងប្រឡាយទឹកស្អុយ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើង​ស្ថិតនៅតាមផ្លូវបេតុងជិតរបងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៨​ ខែមករា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកTOYOTA RUSH ផ្លាកលេខភ្នំពេញ 2BD-0240 បើកបរដោយស្ត្រីម្នាក់តាមផ្លូវបេតុងពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះមកដល់កន្លែងខាងលើ​បួងចង្កូត​បត់ឆ្វេងក៏ជ្រុលធ្លាក់កង់មួយចំហៀងបណ្តាលឱ្យរថយន្តក្រឡាប់ចូលក្នុងប្រឡាយទឹកស្អុយ​តែម្តង។

ភ្លាមនោះអ្នកដំណើរឆ្លងកាត់បានជួយយកតៃកុងចេញពីក្នុងរថយន្ត ហើយបានទាក់ទងទៅសមត្ថកិច្ច​មូលដ្ឋានចុះមកទីតាំងកើតហេតុភ្លាមៗ។នគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះមកពិនិត្យតែមិនមានបង្ក​ប៉ះពាល់​ដល់អ្នកដទៃនិងសម្បត្តិរដ្ឋក៏ឱ្យម្ចាស់យករថយន្តទៅជួសជុល៕ដោយ៖វិចិត្រ