សន្ដិសុខសង្គម

រថយន្តបុកផាស្អេបនិងម៉ូតូអូសជាច្រើនម៉ែត្រនៅឆ្នេរកន្ទុយនាគ

ខេត្តព្រះសីហនុ៖បុរសចិនម្នាក់បើករថយន្តLexus GS300 ទៅបុកផាស្អេបនិងម៉ូតូ១គ្រឿងទៀត​រួចអូសជាច្រើនម៉ែត្រធ្វើឱ្យខូចខាតយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ​ទេសចរនៅម្តុំឆ្នេរកន្ទុយនាគ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨ ខែមករា។

មុនកើតហេតុរថយន្ត Lexus GS300 ពណ៌ខ្មៅផ្លាកលេខភ្នំពេញ2Y-1878 បើកបរដោយ​ជនជាតិចិនម្នាក់មានទិសដៅពីសណ្ឋាគារឆ្នេរសុខាស្របជាមួយផាស្អេប។មកដល់កន្លែងខាងលើក៏បុកផាស្អេបពីក្រោយពេញទំហឹងរួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតហើយអូសជាច្រើនម៉ែត្រឡើងលើខឿនមាត់ឆ្នេរបង្កខួចខាតយ៉ាងដំណំ។

ចំណែករថយន្តជ្រុលទៅបុកកំពែងឆ្នេរបណ្តាលឱ្យខ្ទេចខ្ទីផ្នែកខាងមុខ តែមិនបណ្តាលឱ្យ​មានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ក្រោយមកនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះពិនិត្យវាស់វែងនិងយកមធ្យោបាយទាំង៣គ្រឿងទៅទុកនៅអធិការដ្ឋានដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ