សន្ដិសុខសង្គម

ត្រៀមបញ្ជូន៤នាក់ពាក់ព័ន្ធគ្រឿងញៀន និងកាំភ្លើងច្នៃទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជាមួយវត្ថុតាងនិងកាំភ្លើងច្នៃ ហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា កម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសគ្រឿង ញៀននៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ជាមួយនោះបានឃាត់ខ្លួនជនសង្ស័​យ​ចំនួន៤នា​ក់ឈ្មោះតេន ហួតអាយុ៣៥ឆ្នាំ-ឈ្មោះសុត ធឹមអាយុ៣៣ឆ្នាំ-ឈ្មោះជា សំបូអាយុ៣៥ឆ្នាំ និងឈ្មោះញ៉ាត សំណាង អាយុ​២៣ឆ្នាំ ពួកគេនៅភូមិ ឃុំខាងលើ។

វត្ថុតាងដកហូតមានម្សៅក្រាមសថ្លា៥ថង់-លុយខ្មែរ​៦០០.០០០​រៀល-កាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម-បង់កាំភ្លើងចំនួន២-គ្រាប់កាំភ្លើងអាកា១៣២គ្រាប់ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានផ្លាកលេខ។ក្រោយមកនគរបាលស្រុកកំរៀងបានរៀប​ចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី​៕ដោយ: ព្រះអង្គខ្មៅ