កីឡា

ប្រទេសអូស្ត្រាលីហាមប្រាមប្រើទង់ជាតិរុស្ស៊ីក្នុងការប្រកួតវាយកូនបាល់

ដោយ៖សហការី

អ្នករៀបចំកម្មវិធី Australian Open បានហាមមិនឲ្យបង្ហាញទង់ជាតិរុស្ស៊ី និងបេឡារុស្ស ក្នុងតំបន់ Melbourne Park នៅអំឡុងពេលប្រកួត បន្ទាប់ពីមានការតវ៉ាពីឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសនេះ។

កាលពីថ្ងៃច័ន្ទទង់ជាតិរុស្ស៊ី ដែលមានឆ្នូតក្រហម ស និងខៀវត្រូវបានអ្នកគាំទ្រលើកវាឡើងក្នុងអំឡុងពេលប្រកួតជុំទីមួយរវាង Kateryna Baindl របស់អ៊ុយក្រែន និង Kamilla Rakhimova របស់រុស្ស៊ីនៅថ្ងៃទីមួយ។

អ្នកគាំទ្រអ៊ុយក្រែនបានរាយការណ៍ថា គេបានហៅសន្តិសុខ និងប៉ូលិសទៅកាន់កន្លែងឈរជើង។

ទង់ជាតិរុស្ស៊ីមួយក៏ត្រូវបានបង្ហាញនៅឯកីឡដ្ឋាន Rod Laver Arena ក្នុងអំឡុងពេលប្រកួតគ្នារបស់ Daniil Medvedev ជាមួយកីឡាករអាម៉េរិក Marcos Giron ។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ Vasyl Myroshnychenko បានសរសេរនៅលើ Twitter ថា “ខ្ញុំធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបង្ហាញជាសាធារណៈនូវទង់ជាតិរុស្ស៊ី ក្នុងអំឡុងពេលប្រកួតកីឡាករវាយកូនបាល់អ៊ុយក្រែន Kateryna Baindl ក្នុងព្រឹត្តិការណ៍ Australian Open ថ្ងៃនេះ”។

“ខ្ញុំសូមអំពាវនាវឱ្យកីឡាវាយកូនបាល់អូស្ត្រាលីអនុវត្តគោលនយោបាយ “ទង់អព្យាក្រឹត” របស់ខ្លួនជាបន្ទាន់។នៅក្នុងសេចក្តីថ្លែងការណ៍របស់កីឡាវាយកូនបាល់អូស្ត្រាលី ពួកគេបានបញ្ជាក់ថាគោលការណ៍ដំបូងរបស់ពួកគេគឺអនុញ្ញាតឱ្យអ្នកគាំទ្រនាំយកទង់ជាតិទៅបង្ហាញដរាបណាវាមិនបង្កើត “ការរំខាន” ណាមួយនោះ។

“យើងនឹងបន្តធ្វើការជាមួយកីឡាករ និងអ្នកគាំទ្ររបស់យើង ដើម្បីធានាបាននូវបរិយាកាសល្អបំផុតដើម្បីសេចក្តីសប្បាយរីករាយនក្នុងឱកាសប្រគួតកីឡាវាយកូនបាល់”។

កីឡាកររុស្សី និងបេឡារុស្សត្រូវបានហាមមិនឲ្យចូលរួមប្រកួត Wimbledon កាលពីឆ្នាំមុន ប៉ុន្តែអាចប្រកួតប្រជែងក្នុងនាមជាអត្តពលិកម្នាក់ៗដោយមិនមែនក្នុងនាមតំណាងឲ្យជាតិក្នុងព្រឹត្តិការណ៍ នៅក្នុង Australian Openនេះ។

ទង់ជាតិរបស់ពួកគេមិនត្រូវបានបង្ហាញជាប់ជាមួយនឹងឈ្មោះរបស់ពួកគេនៅក្នុងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ដូចអ្នកលេងផ្សេងៗទៀតនោះទេ ហើយប្រទេសរបស់ពួកគេមិនត្រូវបានបញ្ជូលនៅលើសន្លឹកឆ្នោតដែរ។

រុស្សីកំពុងប្រើមូលដ្ឋានសំខាន់ៗរបស់បេឡារុស្សសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែលក្រុងម៉ូស្គូចាត់ទុកថាជា “ប្រតិបត្តិការពិសេស”។

  • ភាពដ៏‘អាម៉ាស់

អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអ៊ុយក្រែន លោក Doug Trappett ដែលបានបម្រើការក្នុងតួនាទីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ ក៏បានចេញមុខនៅក្នុងកម្មវិធី Australian Open ផងដែរ។

គាត់បានសរសេរនៅលើ Twitter ថា “គួរឱ្យខ្មាស់អៀនសម្រាប់ព្រឹត្តការណ៍ Australian Open ដែលវាមានតែមួយថ្ងៃប៉ុណ្ណោះ” ។

Aryna Sabalenka ជនជាតិបេឡារុស្សបាននិយាយថានាងយល់ពីរបៀបដែលគេបង្ហាញទង់ជាតិនៃប្រទេសទាំងពីរអាចធ្វើឱ្យអ្នកលេងអ៊ុយក្រែនខកចិត្ត។

“ខ្ញុំពិតជាគិតថាកីឡាមិនមានជាប់ពាក់ព័ន្ធជាមួយនយោបាយទេ ប៉ុន្តែប្រសិនបើមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អប្រសើរជាងនេះ នោះវាមិនអីទេ”។

“ប្រសិនបើកីឡាវាយកូនបាល់អូស្ត្រាលីបានធ្វើការសម្រេចចិត្តដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ល្អប្រសើរជាងមុន ពួកគេបានធ្វើមកលើយើង តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំមិនអាចធ្វើអ្វីបានឡើយ” ។

Marta Kostyuk ស្ត្រីលេខពីររបស់អ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា នាងនឹងមិនចាប់ដៃជាមួយគូប្រកួតប្រជែងក្នុងវិស័យទេសចរណ៍មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលនាងមានអារម្មណ៍ថាមិនបានធ្វើឲ្យគ្រប់គ្រាន់ក្នុងការនិយាយប្រឆាំងនឹងការឈ្លានពាន៕

ប្រភព អាល់ហ្សាហ្សឺរ៉ា