អន្តរជាតិ

អ៊ុយក្រែនបិទបញ្ចប់ប្រតិបត្តិការរុករកប្លុកអគារលំនៅរងគ្រោះក្នុងទីក្រុង Dnipro

ភ្នាក់ងារសង្រ្គោះអ៊ុយក្រែនបានប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករកនៅឯប្លុកអគារលំនៅដ្ឋានទីក្រុង Dnipro ភាគកណ្តាល ខណៈអ្នកស្លាប់ដោយការវាយប្រហារពីរុស្ស៊ីសរុប ៤៥នាក់ របួសជិត៨០នាក់។

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយចុងក្រោយនៅយប់ថ្ងៃអង្គារថា មនុស្ស ២០ នាក់នៅតែ​មិនទាន់បានរាប់បញ្ចូល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ខណៈអ្នកស្លាប់សរុបដែលរកឃើញ​មាន​ចំនួន ៤៥ នាក់ រួមមានកុមារ ៥ នាក់។ មនុស្សចំនួន ៣៩ នាក់ត្រូវបានជួយសង្គ្រោះពីគំនរ​បាក់បែកបានដោយជោគជ័យ  តែនៅតែមានរបួសស្ថិតក្នុងចំណោម ៧៩ នាក់។

សេវាកម្មសង្គ្រោះបន្ទាន់បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ក្រោមរូបថតពីកន្លែងកើតហេតុថា “”នៅម៉ោង ១:00 រសៀល នៅថ្ងៃទី ១៧ ខែមករា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅទីក្រុង Dnipro នៅកន្លែងនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតត្រូវបានបញ្ចប់”។  អគារ​ផ្ទះល្វែង​នៃទីក្រុង Dnipro  កើតហេតុត្រូវ​បានវាយប្រហារ​ដោយ​កាំជ្រួច Kh-22 របស់​រុស្ស៊ី។

យ៉ាងណាក៏ដោយ រុស្ស៊ីបានច្រានចោលចំពោះការចោទប្រកាន់នេះ ដោយថាខ្លួនមិនបាន​សំដៅទៅលើ​អគារលំនៅដ្ឋានជនស៊ីវិលណាមួយឡើយ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា