សេដ្ឋកិច្ច

ពូជស្រូវ​ក្រអូប​ប្រភេទ​ថ្មី «​ចំប៉ីស​៧០» ដាំ​ដុះ​ពេល​ខ្លី ធន់​នឹង​អាកាសធាតុ ជួយ​ឱ្យ​កសិករ​ទទួលបាន​ផលចំណេញ​

​ភ្នំពេញ​៖ អ្នកជំនាញ​ស្រាវជ្រាវ​ពូជស្រូវ​នៅ​កម្ពុជា បាន​ណែនាំ​ពូជ​ថ្មី ដល់​កសិករ​កម្ពុជា មាន​ឈ្មោះថា «​ចំប៉ីស​៧០» ដែលជា​ប្រភេទ​អង្ករ​ក្រអូប ដាំ​ដុះ​ក្នុង​រយៈពេល​ខ្លី ធន់​នឹង​អាកាសធាតុ មិន​ប្រកាន់​រដូវ ខណៈ​ពូជស្រូវ​នេះ ត្រូវបានធ្វើ​ការស្រាវជ្រាវ និង​បង្កាត់​ពូជ​អស់​រយៈ ពេល​៩​ឆ្នាំ​ហើយ​នៅ​កម្ពុជា​។​

លោក អន ឈួន អនុប្រធាន​ការិយាល័យ​រុក្ខ​ជម្រើស​វិទ្យា​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​( CARDI)​ដែលជា​អ្នកស្រាវ ជ្រាវ​ពូជស្រូវ​មួយរូប​បានឱ្យដឹងថា នៅ​ចុងឆ្នាំ​២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ តាមរយៈវិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​( CARDI) បាន​បញ្ចេញ​ពូជស្រូវ​ថ្មី​មួយ​ប្រភេទ ដែលមាន​ឈ្មោះថា ចំប៉ីស​៧០ ជា​ប្រភេទ​ស្រូវស្រាល​ក្រអូប​។​

​លោក​បាន​ពន្យល់​ពី​លក្ខណៈពិសេស របស់​ពូជ​អង្ករ​ចំប៉ីស​៧០ នេះ​ថា អង្ករ​ក្ខ​ណៈស​ល្អ មាន​ប្រវែង​ប្រហាក់ប្រហែល​នឹង​ពូជ​ផ្ការំដួល និង​មាន​ក្លិនក្រអូប តែ​មិន​ក្រអូប​ខ្លាំង​ដូច​ផ្ការំដួល​ទេ​។ តែ​អ្វីដែល​ពិសេស​ពូជស្រូវ​ថ្មី​នេះ ជា​ពូជ​មិន​ប្រកាន់​រដូវ មាន​រយៈពេល​ធ្វើ​ខ្លីពី​៩០​ថ្ងៃ ទៅ​ ៩៥​ថ្ងៃ ដែល​កសិករ​អាចធ្វើ​បាន​ចាប់ពី​២ ទៅ​៣​ដង​ក្នុង​មួយឆ្នាំ ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​មួយឆ្នាំ​ពេញ​ខុសពី​ពូជ​ផ្ការំដួល​ដែល​អាច​ធ្វើបាន​តែម្តង ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។​

​លោក​បន្តថា តាម​ការពិសោធ ការដាំដុះ​ពូជ​នេះ អាច​ទទួលបាន​ទិន្នផល ចាប់ពី​៤​តោន ទៅ​៤.៥​តោន ក្នុង​មួយ​ហិកតា​៕ដោយៈសិរីមតី