អន្តរជាតិ

ជើងមាន់យក្សរហៅមាន់នាគវៀតណាមជាអាហារឆ្ងាញ់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំ

ដោយ៖សហការី

យោងតាមសាព័ត៍មាន (AFP)  បានឲ្យដឹងថានៅក្នុងកសិដ្ឋានមួយជិតទីក្រុងហាណូយ លោក Le Van Hien ជាអ្នកជ្រើសរើសសត្វស្លាបដ៏ល្អៗបំផុតក្នុងចំណោមអំបូសត្វនោះគឺគេហៅថា “មាន់នាគ” ដែលជាពូជមាន់មានជើងក្រាស់ដូចដុំឥដ្ឋដែលគេអាចរកប្រាក់បានរហូតដល់ទៅ ២,០០០ ដុល្លារក្នុងមួយក្បាល។

ការផ្សព្វផ្សាយពាណិជ្ជកម្មជើងមាន់ដុងតៅ ហៅមាន់នាគ ជាឈ្មោះដែលគេដាក់តាមពូជដែលគេបង្កាត់នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាត់ទុកថាជាអាហារដ៏ឆ្ងាញ់ពិសា ហើយជាពិសេសគឺពេញនិយមក្នុងចំណោមអ្នកមានទ្រព្យស្តុកស្តម្ភនៅក្នុងឱកាសប្រារពពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាមដែលគេហៅថា តេត។

សត្វបក្សីដែលមានទម្ងន់បួនគីឡូក្រាមដ៏មានតម្លៃរបស់ លោក Hien វាមានជើងដ៏ធំសម្បើមរហូតដល់បួនភាគប្រាំនៃទម្ងន់ខ្លួនរបស់វា ត្រូវបានគាត់លក់ក្នុងតម្លៃប្រហែល ១៥០ ដុល្លារ ក៏ប៉ុន្តែវាពិសេសជាងនេះចំពោះមាន់ពូជធំវាមានតម្លៃលើសពីនេះ ១០ ដងឯណោះហើយថែមទាំងមានមាន់ខ្លះត្រូវបានយកទៅចូលរួមក្នុងការប្រកួតសម្រស់របស់វាទៀតផង។

លោក Hien បានប្រាប់ AFP ថា ចំណុចសំខាន់ដែលធ្វើឲ្យមាន់នេះមានរសជាតិឆ្ងាញ់នោះគឺមកពីរបបអាហាររបស់វាដូចជាពោត អង្ករ និងលែងវាឲ្យដើររកចំណីបែបធម្មជាតិដោយសេរី។

មេមាន់ដែលកំពុងតែមានពងត្រូវបានគេបង្ខាំងទុកក្នុងទ្រុងបើទោះបីវាត្រូវបានគេហាមឃាត់នៅក្នុងប្រទេសមួយចំនួនលើពិភពលោកក៏ដោយ តែមាន់ដែលគេបង្កាត់សម្រាប់យកសាច់ត្រូវបានគេលែងឲ្យរកចំណីនៅក្នុងសួនដ៏តូចមួយ ។

លោក ហៀន ជាអ្នកចិញ្ចឹមមាន់ជាង ១៥ ឆ្នាំមកហើយនោះបាននិយាយថា “ មាន់ដើរកាន់តែខ្លាំងនិងធ្វើឲ្យសាច់ដុំកាន់តែធំ “ ។

សាច់មាន់ Dong Tao ហៅមាន់នាគ វាអាចមានទំងន់ដល់ទៅ ១០ គីឡូក្រាម វាលក់បានថ្លៃដោយសាវាមានសាច់ណែនល្អនិងមានខ្លាញ់តិចតួចជួនកាលគេយកទៅស្ងោរ ចៀន ចំហុយជាមួយនឹងស្លឹកគ្រៃ។

Le Van Luan ជាម៉ូយធម្មតាៗមួយនៅ Dong Tao ដែលជាអ្នកទិញសាច់មាន់ពី លោក Hien យកទៅធ្វើជាអំណោយចុងឆ្នាំសម្រាប់ដៃគូអាជីវកម្ម និងសាច់ញាតិចាស់ជរារបស់គាត់។

គាត់បាននិយាយថា “ផ្នែកដ៏ល្អបំផុតនៃសាច់មាន់ Dong Tao ដែលគេហៅថាមាននាគ គឺស្បែករបស់ជើងមាន់ ជើងកាន់តែធំ រស់ជាតិរបស់វាកាន់តែឆ្ងាញ់” ៕

ប្រភព AFP