សន្ដិសុខសង្គម

កម្មករម្នាក់ធ្លាក់ពីលើរថយន្តប្រមូលសំរាមបណ្តាលឱ្យស្លាប់ភ្លាម

ភ្នំពេញ៖បុរសជាកម្មករម្នាក់បានធ្លាក់ពីលើរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី បណ្តាលឱ្យបោកក្បាល​ស្លាប់​ភ្លាមលើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៨  ខែមករា។

អ្នករួមការងារបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ហឿន សុខហួយ អាយុ២៦ឆ្នាំ ជាកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីទ្រីវេនយប់។មានស្រុកកំណើតភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ជនរងគ្រោះបានឈរនៅលើរថយន្ត ហើយបានរបូតដៃធ្លាក់ពីលើ​រថយន្តម៉ាកHINO ពណ៌លឿង គ្មានផ្លាកលេខរបស់ក្រុមហ៊ុនស៊ីនទ្រីបណ្តាលឱ្យស្លាប់​នៅកន្លែង​កើតហេតុ។

ក្រោយមានមនុស្សស្លាប់បង្កឡើងដោយខ្លួនឯងរួចមក សមត្ថកិច្ចបានយករថយន្តប្រមូលសំរាមនោះ​ទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយពេលក្រោយ។ចំណែកសពត្រូវបាន​ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ដោយ៖វិចិត្រ