សន្ដិសុខសង្គម

បញ្ជូនជនក្លែងជាសង្ឃ៧នាក់និង អ្នកបើករថយន្តម្នាក់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ព្រឹកថ្ងៃទី១៧ ខែមករា បានបញ្ជូនក្រុមក្លែងជាសង្ឃ ចំនួន៧នាក់និងអ្នកបើករថយន្តម្នាក់ទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់មានឈ្មោះជៀវ តាក់,ឈ្មោះសៀន ម៉ូវ, ឈ្មោះ ខាត់ទិត្យ, ឈ្មោះឈិន មិនា, ឈ្មោះញិន គឹម, ឈ្មោះញិន សុខជាតិ, ឈ្មោះ ផាន់ ប៊ុននុត និងឈ្មោះ គិន ប៉ាវ ជាអ្នកបើករថយន្ត។ពួកគេមានអាយុពី១៤ដល់៥៧ឆ្នាំ នៅស្រុកដងទង់ ខេត្តកំពតនិងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា សមត្ថកិច្ចបានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន៧នាក់និងអ្នក បើកបររថយន្តម្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនិងដកហូត រថយន្តម៉ាកឡិចស៊ីសផ្លាកលេខភ្នំពេញ2J-9003, បាតសម្រាប់បិណ្ឌបាតដាក់បាយចំនួន៧, ឆត្រ៧ឈុត, ស្បង់ចីវរនិងសម្ភារមួយចំនួនទៀត៕ដោយ៖វិចិត្រ