សន្ដិសុខសង្គម

ស្ត្រីទទួលបញ្ចាំម្នាក់ត្រូវគេសម្លាប់នៅក្នុង បន្ទប់ទឹកណាហ្គាវើល

ភ្នំពេញ៖ស្ត្រីម្នាក់មានមុខរបរទទួលបញ្ចាំ ត្រូវជនមិនស្គាល់មុខប្លន់យកទ្រព្យសម្បត្តិជាច្រើន​រួចសម្លាប់នៅក្នុងបន្ទប់ទឹកណាហ្គាវើលទី១ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១៦ ខែមករា។

តាមគណនីហ្វេសបុក Dan Heng Enter បាននង្ហោះនាព្រឹកថ្ងៃទី១៧ ខែមករានេះថា “ស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាអ្នកទទួលបញ្ចាំនៅកាស៊ីណូណាហ្គាលវើលទី១ ត្រូវជនមិនស្គាល់មុខអារក​និងចាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងបន្ទប់ទឹកជាន់ទី១ ហើយប្លន់យកទ្រព្យសម្បត្តិ​និងលុយប្រមាណជាង៦០ម៉ឺនដុល្លារ”។

ប្រភពដដែលបានឱ្យដឹងទៀតថា ពាក់ព័ន្ធករណីនេះ ពិតជាមានហេតុការណ៍ខាងលើប្រាកដមែន តែចំនួនទ្រព្យសម្បត្តិនិងលុយមិនទាន់ប្រាកដនៅឡើយ ដោយសមត្ថកិច្ចកំពុងស៊ើបអង្កេតនិងស្រាវជ្រាវ​តាមស្វែងរកចាប់បានជនសង្ស័យសិនទើបដឹងការពិត៕ដោយ៖វិចិត្រ