អន្តរជាតិ

កងទ័ពជើងទឹកចិនធ្វើសមយុទ្ធ «ប្រឈមមុខដាក់គ្នា» នៅសមុទ្រចិនខាងត្បូង

ដោយ៖សហការី

បណ្តាញផ្សព្វផ្សាយរដ្ឋបានរាយការណ៍មកថា កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធជាបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូង ក្រោយពីនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រជែងគ្នាជាមួយចិនធ្វើកិច្ចប្រតិបត្តិការនៅលើផ្លូវទឹក។

គេហទំព័រព័ត៌មាន ដែលជាកម្មសិទ្ធិរបស់បក្សកុម្មុយនិស្ត Global Times បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពរំដោះប្រជាជន (PLA) ថាក្រុមនាវាផ្ទុកយន្តហោះ Shandong របស់កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធប្រឈមមុខគ្នាតម្រង់លើគោលដៅប្រយុទ្ធជាក់ស្តែងនៅលើសមុទ្រចិនខាងត្បូង។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ PLA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងពេលធ្វើសមយុទ្ធ ដែលក្លែងធ្វើជាលក្ខណៈវាយប្រហារដោយយន្តហោះសត្រូវ ហើយបន្ទាប់មកយន្តហោះចម្បាំង J-15 បានហោះចេញពីទីក្រុង Shandong ហើយបានធ្វើការហ្វឹកហាត់ស្ទាក់ចាប់ ។

ក្រុមនាវាផ្ទុកយន្តហោះក៏បានអនុវត្តលំហាត់វាយប្រហារ និងការពារលើផ្ទៃដី លើអាកាស និងក្រោមទឹកផងដែរ។

របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកអាម៉េរិកបានថ្លែងកាលពីថ្ងៃសុក្រថាក្រុមវាយប្រហារនាវាផ្ទុកយន្តហោះរបស់ខ្លួនកំពុងធ្វើសមយុទ្ធនៅលើសមុទ្រចិនខាងត្បូងដែលជាផ្នែកមួយនៃ “កិច្ចប្រតិបត្តិការជាប្រចាំរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

ទីក្រុងប៉េកាំងបានទាមទារជាយុទ្ធសាស្ត្រស្ទើរតែទាំងអស់នៃផ្ទៃសមុទ្រចិនខាងត្បូង ហើយក៏បានបង្កើតផងដែនូវប៉ុស្តិ៍យោធាលើកោះសិប្បនិម្មិតដែលខ្លួនបានសាងសង់នៅទីនោះ។

តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងហ្វីលីពីន ក៏មានការទាមទារចំពោះដែនទឹកដែលសម្បូរទៅដោយធនធានផងដែរ។

ទីក្រុងវ៉ាស៊ីនតោនបានហៅការអះអាងរបស់ទីក្រុងប៉េកាំងចំពោះផ្លូវទឹកថា “ខុសច្បាប់” បញ្ជូននាវាចម្បាំង Nimitz ឆ្លងកាត់តំបន់នេះឲ្យបានទៀងទាត់នឹងអ្វីដែលយើងហៅថាជាសមយុទ្ធនៃ “សេរីភាពក្នុងការធ្វើនាវាចរណ៍” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ កងទ័ពជើងទឹកអាម៉េរិកបាននិយាយថា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Nimitz រួមមាន នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ នាវាចម្បាំងកាំជ្រួចនាំផ្លូវ និងនាវាពិឃាតមីស៊ីលវាយប្រហាគោលដៅចំនួនបី បានធ្វើ “ការហ្វឹកហ្វឺនការវាយប្រហារលើសមុទ្រ” ក៏ដូចជា “ប្រតិបត្តិការរបស់នាវាប្រឆាំងនឹងនាវាមុជទឹក” នៅសមុទ្រចិនខាងត្បូង។

កងទ័ពជើងទឹកបាននិយាយថា ក្រុមនាវាវាយប្រហារ ក៏បានអនុវត្ត “ការរួមបញ្ចូលពហុគោលដៅ និងការហ្វឹកហ្វឺនរួមគ្នារវាងផ្ទៃទឹក និងលំហអាកាស និងប្រតិបត្តិការហោះហើរជាមួយយន្តហោះស្លាបថេរ និងកង្ហារ”។

មន្ត្រីការពារជាតិអាម៉េរិកម្នាក់បានប្រាប់ទូរទស្សន៍ CNN ថា មាននាវាចិនពីរគ្រឿងបានដេញតាមក្រុមនាវាផ្ទុកយន្តហោះ Nimitz ។

Global Times បានដកស្រង់សំដីរបស់អ្នកជំនាញការពារជាតិចិនដែលបាននិយាយថា សកម្មភាពរបស់នាវាផ្ទុកយន្តហោះអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង “ផ្នែកយោធាដល់កម្រិតមួយដែលមានសារសំខាន់ក្នុងកាបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់។

សារព័ត៌មានចិនបានដកស្រង់សម្តីអ្នកវិភាគថា កងទ័៍ពចិននឹងតាមដាន “សកម្មភាពបង្កហេតុដែលអាចកើតមានឡើងនៅនឹងមុខផ្ទះរបស់ចិន ហើយកងកម្លាំងបរទេសនឹងត្រូវចាត់ទុកជាដៃគូសម្រាប់កាដកពិសោធដល់ការត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរបស់ PLA” ។

យោធាអាម៉េរិកបានថ្លែងថា កាលពីខែធ្នូ យន្តហោះចម្បាំង J-11 របស់ចិនបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍មួយរបស់ខ្លួនលើសមុទ្រចិនខាងត្បូង ដោយហោះក្នុងចម្ងាយប្រាំមួយម៉ែត្រ (២០ហ្វីត) នៃយន្តហោះ RC-135 និងបានអនុវត្តសមយុទ្ធ “ដោយមិនធានាដល់សុវត្ថិភាព” ក្រសួងការពារជាតិចិនបានច្រានចោលការអះអាងរបស់សហរដ្ឋអាម៉េរិកហើយចោទថាវាជា “ការបង្កាច់បង្ខូចមកលើចិន” និង “ជាចេតនាបំភាន់មតិសាធារណជន” ដោយបកស្រាយថាគឺអ្នកបើកយន្តហោះរបស់អាម៉េរិកទេដែលបានបញ្ជាយន្តហោះឲ្យហោះហើរប្រកបដោយ “គ្រោះថ្នាក់បំផុត” ។

ហើយនៅក្នុងខែវិច្ឆិកា កងទ័ពជើងទឹកចិនបានថ្លែងថា ខ្លួនបានបណ្ដេញននាវាចម្បាំងអាម៉េរិកដែល បាន”រំលោភបំពានដែនទឺកដោយខុសច្បាប់” ចូលទៅក្នុងដែនទឹកក្បែរប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង។

ការជួបគ្នានេះបានកើតឡើងនៅក្នុងពេលតែប៉ុន្មានថ្ងៃក្រោយពីអនុប្រធានាធិបតីអាម៉េរិក Kamala Harris បានធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន និងបានអំពាវនាវឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសនេះថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង ហើយបានសន្យាថានឹងចាប់ផ្តើមធ្វើយុទ្ធនាការជាលក្ខណៈអន្តរជាតិប្រឆាំងនឹង “អាកប្បកិរិយាមិនទទួលខុសត្រូវ” នៅលើផ្លូវទឹកដែលមានជម្លោះ៕

ប្រភព  អាល់ហ្សាហ្សឺរ៉ា