សន្ដិសុខសង្គម

នាំខ្លួនជនជាតិដើមភាគតិចម្នាក់ប្រើអាវុធខុសច្បាប់ទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលខេត្តរតនគិរី កាលពីថ្ងៃទី១៤ ខែមករា បានចាប់ជនសង្ស័យជាជនជាតិ ដើមភាគតិចកាចក់ម្នាក់ករណីប្រើអាវុធខុសច្បាប់និងគំរាមអ្នកដទៃ ហើយនាំខ្លួនទៅតុលាការ។

កម្លាំងនគរបាលស្រុកអណ្ដូងមាសបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាលស្រុកអណ្តូងមាស សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលឃុំញ៉ាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រចំ ប៉ាន អាយុ២២ឆ្នាំនៅភូមិឃុំខាងលើ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ:សុខុម