អន្តរជាតិ

រុស្ស៊ីនិងបេឡារុសចាប់ផ្តើមធ្វើសមយុទ្ធអាកាសរួមគ្នានៅថ្ងៃចន្ទនេះ ផ្អើលអស់លោកខាងលិច

រុស្ស៊ីនិងបេឡារុស នៅថ្ងៃចន្ទនេះបានចាប់ផ្តើមធ្វើសមយុទ្ធអាកាសរួមគ្នាយ៉ាងឱឡារិក ខណៈបានធ្វើឲ្យ​មានការព្រួយបារម្ភយ៉ាងខ្លាំងដល់អ៊ុយក្រែន និងបណ្តាសម្ព័ន្ធមិត្តលោកខាងលិច។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា​ សមយុទ្ធអាកាសរុស្ស៊ី និងបេឡារុស ចាប់ធ្វើឡើងហើយនៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ  សំឡេងនៃប្រតិបត្តិការអាកាសរវាងរដ្ឋ​ទាំងពីរបានបន្លឺឡើង ដោយមានការចូលរួមពីគ្រប់មូលដ្ឋានទ័ពអាកាសបេឡារុសទាំងអស់ ជាមួយនឹងកងកម្លាំងអាកាសរុស្ស៊ី ដូចដែលក្រសួងការពារជាតិបេឡារុសបានជម្រាបកាលពីថ្មីៗនេះ បានធ្វើឲ្យភាគីអ៊ុយក្រែន និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចថានឹងមានការវាយលុកថ្មី​នៅតាម​ព្រំដែនភាគខាងជើងនោះ។

ទោះបីទីក្រុង MINSK បានបញ្ជាក់ច្រើនដងថា សមយុទ្ធនេះត្បិតអូសបន្លាយរយៈពេលវែងដល់ទៅ​ដើមខែកុម្ភៈ និងជាសមយុទ្ធការពារធម្មតា ដូចដែលប្រទេសផ្សេងធ្វើជាមួយសម្ព័ន្ធមិត្តក៏ដោយ ផែនការដាក់ពង្រាយកងកម្លាំងអ៊ុយក្រែនតាមព្រំដែន របៀបវារៈ ចម្រូងលួសរបងប្រុងជើងការត្រូវបាន​ប្រកាសឡើងយ៉ាងម៉ឺងម៉ាត់ដោយប្រធានាធិបតីហ្សេឡិនស្គី៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា