បទវិភាគ

បទវិភាគ៖លោកBidenកំពុងតែឈឺក្បាលជាមួយរដ្ឋាភិបាលស្តាំនិយមអ៊ីស្រាអែល

ប្រែសម្រួល៖សហការី

រដ្ឋាភិបាលស្តាំនិយមថ្មីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលរួមទាំងការប្រកាន់ពូជសាសន៍ប្រឆាំងនឹងពួកអារ៉ាប់ដោយបើកចំហ បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងសេតវិមានដោយសាពួកគេប្តេជ្ញាចិត្តបន្តពង្រីកការតាំងទីលំនៅខុសច្បាប់នៅក្នុងទឹកដីដែលគេកាន់កាប់ និងទឹកដីឧបសម្ព័ន្ធរបស់ប៉ាឡេស្ទីន។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាមេដឹកនាំគណបក្ស Zionist សាសនា Bezalel Smotrich ដែលបានប្រឆាំងចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ធ្វើឲ្យមានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរប៉ាឡេស្ទីនភ្លាមៗ ដោយបានរឹបអូសយកថវិកាមួយចំនួនរបស់ប៉ាឡេស្ទីន ហើយហៅវាថាជា “សត្រូវ”។

រដ្ឋមន្ត្រីសន្តិសុខ និងជាមេដឹកនាំគណបក្សអំណាចជ្វីហ្វ ដែលបានអំពាវនាវឱ្យមានការបណ្តេញពលរដ្ឋអារ៉ាប់ ចេញពីប្រទេសចំពោះជនដែល “មិនស្មោះត្រង់” នឹងអ៊ីស្រាអែល លោក Itamar Ben-Gvir បានចាប់ផ្តើមធ្វើការបង្រ្កាបលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល ហើយបានបញ្ជាឱ្យប៉ូលិសហែក ទម្លាក់ទង់ជាតិប៉ាឡេស្ទីនដោយចោទថា “ជាអត្តសញ្ញាណរបស់ភេរវករ” ។

គណបក្ស Likud ផ្ទាល់របស់លោក Netanyahu បានបង្កើតច្បាប់រួចហើយក្នុងការកំណត់សិទ្ធិអំណាចរបស់តុលាការក្នុងការរារាំងគោលនយោបាយរបស់រដ្ឋាភិបាល។

លោក Aaron David Miller ដែលធ្វើការឱ្យរដ្ឋបាលអាម៉េរិកចំនួនប្រាំមួយ រួមទាំងជាទីប្រឹក្សាស្តីពីការចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គាត់បាននិយាយថា លោក Biden ស្ថិតនៅលើទឹកដីដែលមិនអាចនិយាយគ្នាបាន។

លោកបានមានប្រសាសន៍ថា “គ្មានរដ្ឋបាលណាដែលរដ្ឋាភិបាលអ៊ីស្រាអែលធ្លាប់ជួបបែបនេះនោះទេ”។

Miller បាននិយាយថាក្នុងខណៈពេលដែលមានការកំណត់បន្ទាត់ក្រហមសម្រាប់សេតវិមាន ប្រសិនបើអ៊ីស្រាអែលកាត់យកទឹកដីដោយសារតែភាពកំសោយរបស់អាជ្ញាធរប៉ាឡេស្ទីននោះការឆ្លើយតបភ្លាមៗរបស់រដ្ឋបាល Biden គឺការទប់ស្កាត់មិនឲ្យកើតមានឡើយ។

លោកបាននិយាយថា៖ “ ពួកគេនឹងបញ្ចៀសការប្រឈមមុខដាក់គ្នាជានិរន្តរភាពជាមួយនឹងអ៊ីស្រាអែល” ។

ចំណែកសកម្មភាពការទូតមានភាពច្របូកច្របល់រួចទៅហើយ លោក Ron Dermer បុរសសំខាន់របស់លោក Netanyahu  ដែលជារដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែល បានមកដល់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាកាលពីដើមសប្តាហ៍នេះ។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden គឺលោក Jake Sullivan ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅសប្តាហ៍ក្រោយ មុនពេលមកដល់របស់រដ្ឋលេខាធិការ Antony Blinken នៅទីក្រុង Jerusalem នៅចុងខែនេះ។ បន្ទាប់មកលោក Netanyahu គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅក្នុងខែកុម្ភៈ។

កន្លែងដែលជនជាតិប៉ាឡេស្ទីនធ្លាប់តាំងទីលំនៅនឹងជាចំណុចសំខាន់ផ្តោតលើការពិភាក្សា ឥឡូវនេះពួកគេមានលក្ខណៈពិសេសជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជំហស្ទាក់ស្ទើររបស់អ៊ីស្រាអែលក្នុងការចូលរួមជាមួយសហរដ្ឋអាម៉េរិកប្រឆាំងនឹងរុស្ស៊ីលើបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងរបស់រដ្ឋជ្វីហ្វជាមួយពិភពអារ៉ាប់ដ៏ធំល្វឹងល្វើយ។

ប៉ុន្តែប៉ាឡេស្ទីននៅតែគិតគូរក្នុងកិច្ចចរចា យ៉ាងហោចណាស់ឲ្យដល់កម្រិតដែលសេតវិមានមិនចង់ឱ្យអ៊ីស្រាអែលធ្វើអ្វីៗដោយចាប់បង្ខំឱ្យទីក្រុងវ៉ាស៊ីនតោនប្រកាន់ជំហរស្របតាមខ្លួន។ ដូចដែល Sullivan បានប្រាប់ NPR កាលពីសប្តាហ៍មុនហើយដែរថា គោលនយោបាយរបស់សហរដ្ឋអាម៉េរិកត្រូវបានព្យាករណ៍លើការរក្សានូវអ្វីដែលអ្នកខ្លះនិយាយថាជាការបំភាន់នៃ “ដំណើរការសន្តិភាព”។

“យើងបន្តគាំទ្រដំណោះស្រាយរដ្ឋពីរ ហើយយើងប្រឆាំងនឹងគោលនយោបាយបំផ្លាញលទ្ធភាពជោគជ័យនៃដំណោះស្រាយរវាងរដ្ឋពីរ ឬកាត់បន្ថយការប្រឆាំងនឹងប្រវត្តិសាស្ត្រនៅក្នុងក្រុងយេរូសាឡឹម ហើយខ្ញុំច្បាស់លាស់ក្នុងការនិយាយចំៗលើចំណុចទាំងនោះ” ។

ថ្មីៗនេះ Miller ជាសហនិពន្ធអត្ថបទដែលធ្វើឲ្យឱ្យលោក Biden គំរាមកាត់បន្ថយការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល ប្រសិនបើរដ្ឋាភិបាលថ្មីប្រើប្រាស់ពួកគេដើម្បីបញ្ចូលទឹកដីប៉ាឡេស្ទីន ហើយបណ្តេញជនជាតិអារ៉ាប់ ឬចុងក្រោយលប់ចោលអធិបតេយ្យភាពរបស់រដ្ឋប៉ាឡេស្ទីន ក៏ប៉ុន្តែលោកមិនឃើញប្រធានាធិបតីចាត់វិធានការបែបនេះនោះទេ។

“Biden គឺជាអ្នកគាំទ្រអ៊ីស្រាអែល លោក Biden ស្គាល់លោក Netanyahu គាត់ត្រូវបានលោក Netanyahu ធ្វើឲ្យអាម៉ាស់មុខ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គាត់មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះអ៊ីស្រាអែល” Miller បាននិយាយ។

ទីពីរ ខ្ញុំគិតថា លោក Biden យល់ថានេះជានយោបាយកខ្វក់ អ្វីដែលគាត់ត្រូវការចុងក្រោយគឺត្រូវកាត់បន្ថយគណបក្សសាធារណរដ្ឋដែលកំពុងវាយគាត់ថាហេតុអ្វីបានជាគាត់រិះគន់អ៊ីស្រាអែលនិងគណបក្សប្រជាធិបតេយ្យរបស់គាត់ផ្ទាល់ដែលត្រូវបានបែងចែកកាន់តែខ្លាំងឡើងលើប្រធានបទនេះ”។

Khaled Elgindy អតីតទីប្រឹក្សាមេដឹកនាំប៉ាឡេស្ទីនផ្នែកចរចាជាមួយអ៊ីស្រាអែលបានយល់ស្របថាលោក Biden មិនមានចិត្តប្រយុទ្ធតែមួយផ្នែកដោយសារតែការដកថយដ៏អាម៉ាស់របស់លោកប្រធានាធិបតី Obama បន្ទាប់ពីគាត់បានព្យាយាមបង្ខំឱ្យមានការបង្កកសំណង់លើលោក Netanyahu ក្នុងឆ្នាំ ២០០៩ ។

“លោក អូបាម៉ា បានដោះស្រាយបញ្ហាប៉ាឡេស្ទីនផ្ទុះឡើងភ្លាមៗ ហើយបន្ទាប់មកក៏ដកថយ។ សេតវិមានធ្វើឲ្យមានហានិភ័យខ្លាំង វាច្បាស់ណាស់ថាពួកគេមិនចង់វិនិយោគលើវិស័យនយោបាយេវាជាការពិតហើយណាមួយធ្វើទៅលើតែជនជាតិប៉ាឡេស្ទីននោះ។ ពួកគេបានបញ្ជាក់យ៉ាងច្បាស់តាំងពីដើមដំបូងថាពួកគេនឹងបន្តកាន់កាប់” ការកើនឡើងនៃអំពើហិង្សាមានកម្រិតខ្ពស់គួឲ្យមានការព្រួយបារម្ភ និងសក្តានុពលសម្រាប់ការផ្ទុះឡើងនៃ intifada ប៉ាឡេស្ទីនទីបី បន្ទាប់មកនឹងធ្វើឲ្យដួលរលំអាជ្ញាធរប៉ាឡេស្ទីន។

មេដឹកនាំអ៊ីស្រាអែលមួយចំនួនចាត់ទុក PA ជាឧបករណ៍ដ៏មានប្រយោជន៍ក្នុងការគ្រប់គ្រងទីក្រុងធំៗរបស់ប៉ាឡេស្ទីន និងដើរតួជាអ្នកកាន់កាប់របស់អ៊ីស្រាអែល។ ប៉ុន្តែអ្នកផ្សេងទៀតនៅខាងស្ដាំ ដូចជា Smotrich ត្រូវបានជំទាស់ដោយសភាវគតិចំពោះអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ជាតិនិយមប៉ាឡេស្ទីន ឬការកសាងរដ្ឋ។

បន្ទាប់មកក៏មានចលាចលនៅលើការប្រើប្រាស់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការបញ្ចូលផ្នែកខ្លះនៃទឹកដីដែលខ្លួនបានកាន់កាប់។

Elgindy បាននិយាយថាព្រឹត្តិការណ៏អាចបង្ខំ Biden ឱ្យប្រឈមមុខនឹងអ៊ីស្រាអែល ប៉ុន្តែគាត់សង្ស័យថាពួកគេទំនងជាធ្វើឡើងដោយអាថ៌កំបាំង ដូច្នេះហើយអាចអនុញ្ញាតឱ្យសេតវិមានជៀសវាងសកម្មភាពទាំងនេះ។

គាត់បានថ្លែងថា “ការដួលរលំនៃ PA មិនមែនជាអ្វីដែលនឹងកើតឡើងក្នុងពេលមួយយប់នោះទេ … វានឹងក្លាយទៅជាការបែកបាក់បន្តិចម្តងៗ” ។

“វាស្រដៀងគ្នាជាមួយនឹងការបញ្ចូលទឹកដីដែលមិនប្រកាសជាផ្លូវការក្នុងការគាំទ្រលើការបញ្ចូលតំបន់ West Bank នោះទេ តាមការពិតការបញ្ចូលទឹកដីកំពុងកើតឡើងជារៀងរាល់ថ្ងៃជាមួយនឹងវិធីមួយផ្សេង រាល់ការតាំងទីលំនៅ វានឹងកើតឡើងច្រើនជាងនេះ ដូច្នេះខ្ញុំមិនឃើញលោក Biden ធ្វើអ្វីច្រើនទាល់តែសោះ” ៕